កូនប្រុសតិរិច្ឆាន ហ៊ាន កាប់សម្លាប់ ម្តាយខ្លួនឯង យ៉ាងសាហាវ និងរំលោភសាកសព បន្ថែមទៀត (វីដេអូ)

 
 

អាមេរិក៖ នេះជាហេតុការណ៍គួរឲ្យរន្ធត់ ដែលកូនប្រុសឈាមរាវ ចិត្តតិរិច្ឆាន ម្នាក់ ហ៊ាន ប្រល័យជីវិត របស់ម្តាយខ្លួនឯង យ៉ាងសាហាវ បំផុត ដោយសារ គ្រាន់តែ ខឹង នឹងម្តាយ មិនឲ្យលេង វីដេអូហ្គេមប៉ុណ្ណោះ ។

ក្មេងប្រុសវ័យជំទង់ ឈ្មោះ Kevin Davis អាយុ ១៨ឆ្នាំ ត្រូវបានប៉ូលីស រដ្ឋ តិចសាស៍ បាន ចាប់ខ្លួន ហើយតុលាការ ក៏ បានផ្តន្ទាទោស ឲ្យជាប់គុក អស់មួយជីវិត ដោយសារតែ បាន សម្លាប់អ្នកស្រី Kimberly Hill វ័យ ៥០ឆ្នាំ ជា ម្តាយខ្លួនឯង ដោយ ចេតនា នៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតនៅ ក្នុងរដ្ឋ តិចសាស៍ សហរដ្ឋអាមេរិក ។

រូបភាពៈ កូនប្រុសតរិច្ឆានកំពុងសារភាពការសម្លាប់ម្តាយខ្លួនឯងដល់ប៉ូលីស

យ៉ាងណាមិញ ខណៈពេលកំពុង កាត់ក្តីនៅក្នុងតុលាការ មេធាវី បាន ចាក់វីដេអូមួយ  អំពីការសួរចម្លើយ  របស់ កូនតិរិច្ឆានរូបនេះ ។ តាមប្រភព ព័ត៌មាន លើកឡើងថា ក្នុងវីដេអូខ្លីនោះ កូនតិរិច្ឆាននេះ បាន សារភាពប្រាប់ប៉ូលីស ថា ដោយសារតែ ខឹងនឹងម្តាយរបស់ខ្លួន បន្តស្រែក និង មិនឲ្យ ខ្សែវីដេអូ ហ្គេម ឲ្យខ្លួនលេង ទើបសម្រេចចិត្តសម្លាប់ម្តាយខ្លួនឯង។ ជននេះ បាននិយាយថា ខ្លួនបាន ទាញយក ញញួរមក សំពងចំក្បាល ខាងក្រោយ របស់ម្តាយ ខ្លួនឯង រហូតដល់ ២០ ដង ។

កូនតិរិច្ឆាននេះក៏បន្ដប្រាប់ ប៉ូលីស ថា វា បាន យកដៃទាញ ខួរក្បាលម្តាយខ្លួនឯង ចេញមក ក្រៅ ដើម្បីឲ្យច្បាស់ថា ម្តាយវា បានស្លាប់ ហើយឬនៅ ។ លើសពីនេះទៀត កូនតិរិច្ឆាននេះ ក៏បាននិយាយបន្ថែម និងបញ្ជាក់ថា វាថែមទាំងបាន រួមភេទជាមួយ សាកសព ម្តាយខ្លួន ឯង ទៀតផង ហើយ វាមិនមែនជា មនុស្សឆ្កួតប្រសៃ ប្រសាទអ្វីនោះដែរ គឺវាជា មនុស្សអាក្រក់ មនុស្សតិរិច្ឆាន ឃោរឃៅបែបនេះតែម្ដង។

ក្រោយពី ការ ចាក់វីដេអូនៅក្នុងតុលាការ បានបញ្ចប់នោះ កូនតិរិច្ឆានានេះ បាន បង្វិលកៅអី មករកអង្គចៅក្រមកាត់ក្តី ហើយ ញញឹមដាក់ ចៅក្រម ផងដែរ ៕  

រូបភាពៈ អ្នកស្ត្រី Kimberly Hillត្រូវជាម្តាយ និង កូនប្រុសតរិច្ឆាននេះ

តើប្រិយមិត្តយល់ដូចមេ្តច ចំពោះទង្វើ កូនប្រុសតរិច្ឆានម្នាក់នេះ  ?

ប្រភព បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម