រថយន្តហ៊ីយ៉ាន់ដាយ២តោនកន្លះបុក ស្ត្រីជិះកង់ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះកង់តាមផ្លូវ ត្រូវរថយន្ត ហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ បុកកិនមួយកំណាត់ខ្លួន បណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១០ព្រឹកថ្ងៃទី០៩ តុលា នៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ចំណុចភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា ដំបូងគេឃើញរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខកំពង់ធំ 3A-0045 បើកក្នុងល្បឿនលឿន ហើយបានគេចរថយន្តធុនធំមួយ គ្រឿងទៀត ដែលធ្វើដំណើរ បញ្ច្រាសគ្នា លុះមកដល់ចំណុច កើតហេតុ ស្រាប់តែរថយន្ត ហ៊ីយ៉ាន់ដាយនេះ បើកកៀរដៃចង្កូតកង់ របស់ជនរងគ្រោះ បណ្តាលឱ្យស្ត្រីរងគ្រោះ ធ្លាក់ចូលទៅក្រោម កង់រថយន្ត កិនមួយកំណាត់ ខ្លួនផ្នែកខាងលើ បណ្តាលឱ្យស្លាប់ ភ្លាមមួយរំពេច យ៉ាងអាណោចអាធ័មតែម្តង ។
លោកវរសេនីយ៍ទោ ទន់ ក្រឿន នាយប៉ុស្តិ៍រដ្ឋបាលអាចារ្យលាក់ ឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ព្រឿង ឡោ អាយុ៤៧ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ជាអ្នកដាំបាយ និងថែរក្សាក្មេងៗនៅមណ្ឌលកុមារកំព្រាកំពង់ធំ ។
ក្រោយពីកើតហេតុអ្នកបើករថយន្តបង្កដាក់មេប្រូចបាត់ស្រមោល ចំណែករថយន្តនិងកង់ត្រូវ សមត្ថកិច្ចយក ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ក្រុងស្ទឹងសែន រង់ចាំការដោះស្រាយ ឯសពសមត្ថកិច្ចប្រគល់ ឱ្យបងប្អូនសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!