មូលហេតុ ដែលស្ត្រីមាន ផ្ទៃពោះមិន គួរទទួលទាន អាហារដែល សម្បូរខ្លាញ់ ឬប្រេងច្រើន!

 
 

បរទេស៖ កាលពីពេលថ្មីៗនេះ មានការសិក្សា ស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ស្ត្រីដែលកំពុង មានផ្ទៃពោះ ហើយទទួលទាន អាហារចៀន ក្នុងកម្រិតច្រើន មុនពេលសម្រាល កូននោះគឺប្រឈមមុខ នឹងជំងឺទឹកនោមផ្អែម។

យោងតាមរបាយការណ៍ ដែលបានមកពី ការធ្វើពិសោធន៍ ទៅលើស្ត្រីប្រហែល ជា១៥,០០០នាក់ របស់ក្រុមអ្នក វិទ្យាសាស្រ្តបាន បង្ហាញឲ្យ ឃើញថា ស្ត្រីដែលទទួលទាន អាហារចៀន ឬក៏ឆា ដែលសម្បូរទៅ ដោយខ្លាញ់ ចាប់ពី៧ដង ក្នុង១សប្តាហ៍ឡើងទៅ ភាគរយដែល ពួកគេនឹងកើត ជំងឺទឹកនោមផ្អែម មានរហូតដល់ទៅ ៨៨%។

លោក Cuilin Zhang ជាអ្នកជំនាញម្នាក់ ដែលមកពីវិទ្យាស្ថាន ជាតិ Eunice Kennedy Shriver ផ្នែកសុខភាពកុមារ និងការលូតលាស់ របស់មនុស្ស នៃសហរដ្ឋ អាមេរិក បាននិយាយថា “សារធាតុប្រេង ដែលមានផ្ទុក នៅក្នុងអាហារចៀន ឬបំពង ដូចជា Fast Food ជាដើមនោះ វាសំបូរទៅដោយ សារធាតុគីមី មួយចំនួន ដែលប៉ះពាល់ដល់ សុខភាពយ៉ាងខ្លាំង ហើយសមាសធាតុ ទាំងនោះវាអាច បំផ្លាញនូវកោសិកា របស់មនុស្ស ព្រមទាំងធ្វើឲ្យ មានជំងឺទឹកនោមផ្អែម ទៀតផង”។

ដូច្នេះស្រ្តី ដែលកំពុងមានភគ៌ គ្រប់រូបគួរតែ ប្រយ័ត្នប្រយែង ចំពោះរបបអាហារខ្លួន និងគួរចៀសវាង អាហារចៀន ឆា ឬបំពង ដែលសម្បូរទៅដោយប្រេង ខ្លាញ់ យ៉ាងក្រាស់ក្រែល៕

ប្រភព៖ ថាម

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម