បេក្ខជនប្រលងសញ្ញាបត្របាក់ឌុបលើកទី ២ ជិត៧ម៉ឺននាក់ ក្រសួងអប់រំ យុវជន និងកីឡាបន្តរូបមន្ត «អ្នកចេះជាប់»
រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកាលពីថ្ងៃទី៨ តុលា ថា មានបេក្ខជន ចំនួនជាង ៦៨.០០០នាក់ នឹងចូលរួមប្រឡងយក សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី ២នៅតាមមណ្ឌល ប្រឡងជាង១០០ ត្រូវជាជាង ២០០០បន្ទប់ នៅទូទាំងប្រទេស ដែលត្រូវប្រព្រឹត្តទៅ នាថ្ងៃទី១៣-១៤ តុលា ឆ្នាំ២០១៤ ។
យោងតាមក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា ក្រសួងនឹងអនុវត្តគោលការណ៍ ដូចកាលប្រឡងលើកទី១ នាសម័យប្រឡងថ្ងៃទី៤-៥ សីហា ឆ្នាំ២០១៤ ដែរក្រោមពាក្យស្លោកថា «អ្នកចេះជាប់ អ្នកមិនចេះធ្លាក់»មានន័យថា ការប្រឡងលើកទី២នេះ ប្រព្រឹត្តទៅដូចលើកទី១ដែរ ។
ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយគ្រប់ដំណាក់កាលប្រព្រឹត្តទៅ នៃដំណើរ ការប្រឡង ។ កាលពីការប្រឡងលើក ទី១ មានបេក្ខជនជាង៩ម៉ឺននាក់ បានចូលរួមប្រឡងនៅ ទូទាំងប្រទេស ហើយមានបេក្ខជនចំនួន ១១នាក់ជាប់និទ្ទេស ល្អប្រសើរ(A) ។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា ត្រូវបានដកស្រង់សម្តី ដោយទូរទស្សន៍ជាតិកម្ពុជា(TVK) កាលពីពេលថ្មីៗនេះថា ក្នុងកំណែទម្រង់សម្រាប់ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី១កន្លងទៅនេះគេ ឃើញមកហើយថា មានសិស្សជាង ២៣.០០០នាក់បានប្រឡង ជាប់ក្នុងចំណោម បេក្ខជនជាង៩០.០០០នាក់ ស្មើនឹង២៥,២៧% ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ជាការជាក់ស្តែងអ្នក ដែលចេះគឺប្រឡងជាប់ពិតមែន ហើយការពង្រឹងគុណភាព នេះមានសារសំខាន់ណាស់ ដើម្បីអាចបណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយគុណភាពបាន ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា បើយើងមានសិស្សដែលមានចំណេះដឹងពិតប្រាកដ នៅពេល គាត់ចូល ទៅរៀននៅកម្រិត ឧត្តមឬមហាវិទ្យាល័យ មិនត្រឹមតែទទួលបានសញ្ញាបត្រទេ ពួកគេអាចទទួលបានការ បណ្តុះបណ្តាលមួយ ដែលក្រោយពីរៀនចប់ គាត់នឹងក្លាយទៅជាអ្នក ឯកទេសពិតប្រាកដ ។ ដូច្នេះ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាត្រូវការអ្នក ដែលមានឯកទេស ក្នុងវិស័យផ្សេងៗ យើងត្រូវការធនធាន មនុស្សដែលមាន ជំនាញផ្សេងៗ ។ ប្រសិនបើគ្មានធន ធានមនុស្ស ដែលប្រកបដោយគុណភាពចំណេះដឹងពិតប្រាកដទេ ប្រទេសកម្ពុជាមិន អាចអភិវឌ្ឍបានទេ ។ លោករដ្ឋមន្ត្រីបន្តថា ការអភិវឌ្ឍនាដំណាក់កាលថ្មី នេះទាមទារឲ្យមាន សមត្ថភាពពិតប្រាកដក្នុងការទាក់ទាញអ្នកវិនិយោគមក បណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រីកវិស័យសេដ្ឋកិច្ច នៅកម្ពុជា បង្កើតសាខាសេដ្ឋកិច្ចថ្មី បង្កើនប្រាក់ចំណូលចូលរដ្ឋ និងយកប្រាក់ចំណូលនេះបើកប្រាក់បៀវត្សនិងដំឡើងប្រាក់បៀវត្សផងដែរ ។ នេះជាកំណែទម្រង់មួយថ្មីដែលយើងខិត ខំធ្វើយ៉ាងណាឲ្យធានាបានចីរភាព នៃការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាពនេះ ។
ទាក់ទងនឹងលទ្ធផលនៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៣-២០១៤ នេះមាន ចំនួនតិច បើប្រៀបធៀបនឹងឆ្នាំសិក្សាដែលមិនទាន់មានការកែទម្រង់ក្នុងនោះជាពិសេសការ ប្រឡងលើកទី២ នេះបែបណាដែរ0x017d7លោករដ្ឋមន្ត្រីក្រសួង អប់រំលើកឡើងថា បើគេពិនិត្យលើលទ្ធផល ប្រឡងកាលពីឆ្នាំ១៩៦០-១៩៧០ឃើញថា អត្រាដែលជាប់ ចំនួន២៥%នេះក៏ដូចសម័យនោះដែរ តែក្រសួងក៏ត្រូវគិតពី អនាគតរបស់ យុវជនកម្ពុជាផងដែរ។ ដូច្នេះបានជាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវសេចក្តី សម្រេចឲ្យក្រសួងអប់រំ រៀបចំការប្រឡងលើកទី២ទៀតព្រោះ យើងគិតពីអនាគត របស់យុវជនយើង បើគាត់ធ្លាក់តើពួកគាត់ត្រូវទៅណា ? លោករដ្ឋមន្ត្រីបានថ្លែងថា ក្រសួងបានផ្តល់ឱកាសដល់គាត់ម្តង ទៀតឱ្យខិតខំប្រឹងប្រែង រៀនសូត្រ ហើយគាត់អាចបន្តការ រៀនសូត្រនៅសាកលវិទ្យាល័យបានផងដែរ ។ ក្រសួងបានរៀបចំឯកសារត្រៀម ចំនួន៤មុខរួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ។
សិស្សត្រូវខិតខំរៀនសូត្រ ព្រោះក្រៅពីមុខវិជ្ជាចំនួន៤នេះនៅមានមុខវិជ្ជាអក្សរសាស្ត្រ ខ្មែរ ប្រវតិ្តវិទ្យា និងភាសាបរទេស សរុបចំនួន ៧មុខវិជ្ជាដូចគ្នានឹងការប្រឡងលើកទី១ដែរ ស្តង់ដាដូចគ្នាមានន័យថា មានការចូលរួមសង្កេតការណ៍ ពីអង្គការសង្គមស៊ីវិល និងអង្គភាពប្រឆាំង អំពើពុករលួយដដែល ធានាបាននូវការមិន បែកធ្លាយវិញ្ញសា និងការយកគ្រឿងអេឡិច ត្រូនិកចូលក្នុងបន្ទប់ប្រឡង ។ ក្រសួងអប់រំបានបញ្ជាក់ថា ការប្រឡងនេះមានការរឹត បន្តឹងចំពោះការមើលគ្នា និងលួចមើលសំណៅឯកសារ បើបេក្ខជនណាមើលគ្នា ឬយកសំណៅឯកសារនិងគ្រឿង អេឡិចត្រូនិកចូលក្នុងបន្ទប់ ប្រឡងត្រូវធ្លាក់ ដោយស្វ័យប្រវត្តិ ។ កំណែទម្រង់នេះគឺហាម មិនឲ្យមើលគ្នា ដោយឡែកប្រធានវិញ្ញាសាមិនតឹងទេ ក្រសួងអនុវត្តស្តង់ដាដូច ប្រឡងលើកទី១ដែរ។ ការប្រឡងលើកទី១ ប្រធានវិញ្ញាសាមានកម្រិតធូរ ស្រាលជាងកាលពី៥ឆ្នាំកន្លងទៅ ដោយសារតែក្រសួងចង់ឲ្យ សិស្សខំរៀនខ្លួនឯង ហើយវិញ្ញាសានៅពេលនេះមិន តឹងពេកទេព្រោះវាជាកំណែទម្រង់ឆ្នាំ ដំបូងនិងកាត់បន្ថយពី ១០មុខវិជ្ជាមក៧ មុខវិជ្ជា ។
លោករដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថាក្រសួងបានផ្សព្វផ្សាយពីការរឹតបន្តឹងសម្រាប់ការ ប្រឡងឆ្នាំនេះ តែសិស្សមិនស្តាប់ឬ មិនជឿដោយគេយល់ថា ក្រសួងមិនហា៊នធ្វើតែឆ្នាំនេះយើងអនុវត្ត ។ ការប្រឡងលើកទី ២សម័យប្រឡងថ្ងៃទី១៣-១៤តុលា ឆ្នាំ២០១៤នេះ យើងនឹងបន្តអនុវត្តត ទៅទៀតនូវរបៀបដូចលើកទី១ដែរ ហើយក្រសួងខិតខំធ្វើយ៉ាងណាឲ្យបានតាមស្តង់ដា ។ តួនាទីគ្រឹះស្ថានអប់រំឬក្រសួង អប់រំបណ្តុះបណ្តាលហើយ សិស្សអាចចេញទៅរក ការងារបានធ្វើ ហើយមិនប៉ះពាល់ នឹងវិស័យឯកជន ឬសាលាឯកជនទេ ដែលថាកាលណារឹតបន្តឹងសិស្ស ធ្លាក់ច្រើនពេកសាលា ឯកជនគ្មានសិស្សរៀន ។ តួនាទីរបស់គ្រឹះស្ថាននីមួយៗ ត្រូវទទួលខុសត្រូវចំពោះសិស្ស ព្រោះនៅពេលណាបណ្តុះបណ្តាល ហើយមិនអាចរកការងារ បានធ្វើទេគេពិតជាថា គ្រឹះស្ថាននោះគ្មានគុណភាព ។
លោករដ្ឋមន្ត្រីបានលើកឡើងថា នៅពេលលទ្ធផលប្រឡងធ្លាក់ដូចលើកទី១ដែរ ក្រសួងអប់រំ នឹងលើកទឹកចិត្ត ដល់សិស្សនិងមាន គ្រូឧទ្ទេសទៅបង្រៀនដល់សិស្សក្រីក្រតាមរាជធានី-ខេត្តទូទាំងប្រទេស ។ សិស្សដែលប្រឡង លើកទី២នឹងទទួលបាននិទ្ទេស ដូចលើកទី១ដែរ គឺបើបេក្ខជនបានទទួល ពិន្ទុច្រើនបាននិទ្ទេសល្អ ។ ការប្រឡងនេះបើមិនបានរៀន នឹងធ្លាក់ តែបើខំរៀនចេះនឹងប្រឡងជាប់ ។ មានកត្តាជាច្រើន ដែលជះឥទ្ធិពលលើការបង្រៀន របស់គ្រូនិងការរៀន របស់សិស្ស។ នៅពេលដាក់ចេញនូវកំណែទម្រង់ការប្រឡង នេះយើងបានរកឃើញថា ការបង្រៀនភាសាខ្មែរ ប្រវត្តិវិទ្យា គណិតវិទ្យា មានកត្តាសិស្ស កត្តាគ្រូ បរិស្ថាន សន្តិសុខសាលា តែកត្តាសំខាន់គឺសិស្សនិងគ្រូ ។ សិស្សដែលជាប់និទ្ទេសA ជាសិស្សក្រីក្រ និងមធ្យមដូចគេ ដូចឯងដែរ។ក្រសួងអប់រំបានលើកឡើងទៀតថា ក្រៅពីដំឡើងប្រា ក់ខែដល់លោកគ្រូ អ្នកគ្រូ នឹងដាក់ចេញនូវកំណែ ទម្រង់ក្នុងការបណ្តុះបណ្តាលគ្រូ ឲ្យបានល្អដោយផ្តោត លើចំណេះដឹង និងឯកទេសរបស់លោកគ្រូ អ្នកគ្រូតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!