ចំណាយប្រាក់លើស ២ម៉ឺនដុល្លារ លើរឿងរៀបការ នោះនឹងអាច ឆាប់លែងគ្នា!
ពិភពលោក៖ នៅពេលដែល អ្នកចំណាយប្រាក់ជាច្រើន ទៅលើ ចិញ្ចៀនភ្ជាប់ពាក្យ អាចគូសបញ្ជាក់ថា អ្នកគឺ ជាមនុស្សចិត្ដបាន ចំពោះដៃគូអ្នក តែទាំងនេះ គឺជាជំហានចាប់ផ្ដើម នៃការបែក បាក់ស្នេហា របស់អ្នក។
តាមអ្នកសិក្សាស្រាវជ្រាវ បានប្រទះឲ្យឃើញថា មនុស្សដែលចំណាយ ប្រាក់ ច្រើន ទៅលើ ចិញ្ចៀន ភ្ជាប់ពាក្យ ឬ ទៅលើ អាពាហ៍ពិពាហ៍ របស់ពួកគេ គឺនឹងអាច បង្កើនឳកាស ក្នុងការលែងលះគ្នា។ ប្រសិនជាអ្នកចំណាយ តិចជាង ១,០០០ ដុល្លារ ទៅលើចិញ្ចៀន ភ្ជាប់ពាក្យ នោះ ឳកាស ដែលអ្នកនៅ ជាមួយគ្នា គឺមាន រយៈពេលយូរ អង្វែង។
នៅក្នុងនោះ សាស្ដ្រាចារ្យ ជាច្រើនរូប ផ្នែកសេដ្ឋកិច្ច មកពីសាកលវិទ្យាល័យ Emory នៃអាត្លង់តា រដ្ឋ Georgia សហរដ្ឋអាមេរិក បានធ្វើស្ថិតិទៅលើ មនុស្សវ័យជំទង់ ៣,០០០ នាក់ ពីជីវភាពរបស់ពួកគេ ក្រោយពីរៀបការ។ ជាមួយគ្នានោះ ពួកគេ បានសិក្សារក ឃើញថា អ្នកដែលចូលរួម ចំណាយ ប្រាក់ពី ២,០០០ ដុល្លារអាមេរិក ទៅដល់ ៤,០០០ ដុល្លារអាមេរិក ទៅលើចិញ្ចៀនភ្ជាប់ពាក្យ គឺមាន លទ្ធភាព ១.៣ ដង ដែលអាច លែងលះគ្នា។ ខណៈពេលដែល អ្នកចំណាយលើសពី ២០,០០០ ដុល្លារអាមេរិក ក្នុងថ្ងៃរៀបការ គឺមានលទ្ធភាព ៣.៥ដង ដែលអាចបញ្ចប់ជីវិត អាពាហ៍ពិពាហ៍ បើសិជាធៀបនឹង គូស្នេហ៍ ដែលចំណាយ ប្រាក់ចន្លោះពី ៥,០០០ ដុល្លារ ទៅ ១,០០០ ដុល្លារអាមេរិក ក្នុងថ្ងៃអាពាហ៍ពិពាហ៍នេះដូចគ្នា។
សម្រាប់តម្លៃ ចិញ្ចៀន ដែលល្អបំផុត ក្នុងការរក្សាចំនងអាពាហ៍ពិពាហ៍នោះគឺ ពី ៥០០ ដុល្លារ ទៅ ១,០០០ ដុល្លារអាមេរិក បើសិនជាតិចជាងនេះ ក៏អាចប្រឈមមុខលែងលះគ្នា ក៏ច្រើនផងដែរ។
តើគួរឲ្យជឿដែររទេ ប្រិយមិត្ដ?
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!