វីជេ រតនា ចេញកម្រងរូបភាពឱបថើបជាមួយ ជីជី ក្រោយបែកបាក់ស្នេហ៍
វីជេ រតនា បានបញ្ចេញរូបភាពស្និទ្ធស្នាលជាច្រើនជាមួយដៃគូពិធីករ គឺកញ្ញា ជីជី ក្រោយលោកបានបែកបាក់ស្នេហ៍ជាមួយអតីតសង្សារកញ្ញា សន នាងផល្លិកា កាលពីពេលថ្មីៗ។
រូបថតប៉ុន្មានសន្លឹកដែលគ្រាន់តែឈរជិតជាមួយ ជីជី នោះ វីជេ រតនា ត្រូវគេសង្ស័យថា ទំនងចង់វិលទៅក្រោយចងស្នេហ៍ជាមួយដៃគូពិធីករកម្មវិធី Cellcard Scence និងកម្មវិធីមួយចំនួនទៀត។ សារព័ត៌មានមួយចំនួន បានចុះផ្សាយព្រោងព្រាតលើបញ្ហានេះ ប៉ុន្តែទន្ទឹមនឹងព័ត៌មានមិនទាន់មានការបកស្រាយពីសាមីខ្លួនផង ស្រាប់តែធ្លាយរូបថតប៉ុន្មានសន្លឹកទៀត កាន់តែស្និទ្ធជាងមុន។
នៅក្នុងរូបភាពដែលបង្ហោះលើបណ្ដាញសង្គមនោះ គេឃើញវីជេអភ័ព្វស្នេហ៍រូបនេះ ឱបកញ្ញា ពេជ្រ សូលីដា ហៅជីជី ពេញដៃ ថែមទាំងយកច្រមុះទៅថែមថ្ពាល់ស្រីស្អាតរូបនេះផង។ ឯសាមីខ្លួនខាងស្រី វិញបានត្រឹមបើកភ្នែកព្រឹម និងធ្វើមាត់ញញឹមមកកាមេរ៉ាតែប៉ុណ្ណោះ។c
បញ្ហានេះ លោក ធីនរៈ រតនា ហៅវីជេ រតនា មិនអាចទំនាក់បានទេនៅព្រឹកនេះ។ ប៉ុន្តែសាមីខ្លួនខាងស្រី បានបដិសេធចំពោះការសង្ស័យដែលថា កញ្ញា និងដៃគូពិធីកររួមកម្មវិធី រួមទ្រនំ លោក វីជេ រតនា កំពុងកសាងចំណងស្នេហ៍ ឬក៏ថាកញ្ញា ជាអ្នកស្អំបេះដូងខាងប្រុស ដែលកំពុងរបួសបេះដូងនោះ។
“បងចង់និយាយរឿងរូបថតហ្នុងអ្ហី…អ្ហើយខ្ញុំមិនចង់និយាយទេ គ្រាន់តែមិត្តភ័ក្ដិថតរូបជាមួយគ្នាធម្មតាតើ។ រូបដែលឃើញដូចថើបហ្នឹង អត់មានថើបអីទេ គ្រាន់ រតនា ដាក់ច្រមុះជិត ធ្វើដូចថើបអត់តែតាមពិត អត់មានថើបទេ”។ នេះជាការអធិប្បាយរបស់ កញ្ញា ជីជី តាមទូរសព្ទអម្បាញ់មិញនេះ កញ្ញា ជីជី តបនឹង Sabay។
កញ្ញា បញ្ជាក់បន្ថែមថា កញ្ញា មិនមានចំណងស្នេហ៍ជាមួយលោក រតនា ដូចការសង្ស័យ ក្រៅតែពីជាមិត្តភ័ក្តិរួមអាជីព រួមការងារ និងរួមស្ថាប័នជាមួយគ្នានោះឡើយ។
វីជេ រតនា ទើបបានបែកស្នេហ៍ជាមួយ កញ្ញា សន នាងផល្លិកា កាលពីខែមុន ដោយវីជេរូបនេះ បញ្ចេញឲ្យដឹងថា ខាងស្រីជាអ្នកសុំបែក ហើយលោកសង្ស័យមានអ្នកទី៣ជ្រៀតជ្រែក។ យ៉ាងណាក៏ដោយ ក្រោយសាយភាយដំណឹងបែកបាក់នេះ ជារឿយៗ គេឃើញពួកគេទាំងពីរដើរចូលគ្នានៅឡើយ។ ជាក់ស្តែងគេទើបឃើញលោក រតនា នាំកញ្ញា ផល្លិកា ទៅសែនផ្នូរ(ឆេងម៉េង) ដូនតារបស់លោកថ្មីៗ។
បញ្ហានេះ លោក រតនា បញ្ជាក់ថា ពួកលោកបែកគ្នាមែន ប៉ុន្តែនៅតែរាប់អានគ្នាជាធម្មតា៕
រូបថត៖ FB រតនា
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!