កូនវៀតណាម លេងទឹកលង់ ស្លាប់ពេលម្ដាយ កំពុងលេងល្បែង
ភ្នំពេញ៖ ក្មេងប្រុស អាយុជិត១០ឆ្នាំជា កូនចៅជនជាតិ វៀតណាម បានលង់ទឹកស្លាប់ ក្រោមស្ពាន ព្រះមុនីវង្សថ្មី កាលពីល្ងាច ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ខណៈដែលក្មេង ប្រុសរងគ្រោះរូបនេះ បាននឹងកំពុងហក់ទឹក លេងជាមួយក្មេងៗ នៅក្នុងភូមិ៥-៦នាក់ ផ្សេងទៀត ។
ហេតុការណ៍នេះ បានកើតឡើងនៅច្រាំង ទន្លេខាងកើត ក្នុងសង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ហើយពេល កំពុងលេងទឹករហូត លង់ស្លាប់នោះ ខណៈដែលស្ដ្រី ជាម្ដាយជនជាតិ វៀតណាម មានមុខរបរ លក់នំប៉័ងកំពុង លេងល្បែង ។
សេចក្ដីរាយការណ៍នៅ កន្លែងកើតហេតុ បានឱ្យដឹងថា សពក្មេងប្រុសរង គ្រោះឈ្មោះ លី ហាវ ត្រូវបានបងប្អូនខ្មែរ ឥស្លាមមុជទឹក រាវឃើញសព កាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០១៤ ។
ជីតារបស់ក្មេងប្រុស រងគ្រោះជាជនជាតិ វៀតណាម បាននិយាយថា នៅវេលាម៉ោង ជាង៤រសៀល ចៅរបស់គាត់ បាននាំគ្នារត់ លេងងូតទឹកភ្លៀង ជាមួយក្មេងៗ នៅក្នុងភូមិ ស្រាប់តែនៅ វេលាម៉ោង ជាង៥ល្ងាច ក៏មានការភ្ញាក់ផ្អើលថា ចៅរបស់ខ្លួន ត្រូវលង់ទឹកស្លាប់ ។
ស្ដ្រីជាម្ដាយរបស់ ក្មេងប្រុសរងគ្រោះ បាននិយាយថា នាងមានកូនពីរនាក់ ប្រុស មួយស្រីមួយ ហើយប្ដី របស់ខ្លួន បានស្លាប់អស់ រយៈពេលប៉ុន្មាន ខែមកហើយ ដោយបច្ចុប្បន្ន រស់នៅផ្ទះជួល ក្នុងសង្កាត់ ច្បារអំពៅទី២ និងរកស៊ីលក់នំប៉័ង ពេលព្រឹក ។
ប្រជាពលរដ្ឋនៅ ក្នុងភូមិបាននិយាយថា មុនពេលកើតហេតុនោះ ក្មេងប្រុសរងគ្រោះ រួមជាមួយ ក្មេងៗ៤-៥ នាក់ផ្សេងទៀត បាន នាំគ្នាលោតលេង ទឹកតាមច្រាំងទន្លេ ដោយបណ្ដែតខ្លួន ទៅក្រោមស្ពាន រួចហើយឡើង លើច្រាំងរត់មក ហក់បណ្ដែតខ្លួនត្រឡប់ទៅ ក្រោមវិញ ។
ពេលកំពុងលេង នោះអ្នកស្ទូច ត្រីម្នាក់ ក៏បានប្រាប់ថា ឱ្យត្រឡប់ទៅផ្ទះ ឈប់លេងតទៅទៀត ប្រយ័ត្នលង់ ស្លាប់តែ ពួកគេមិនស្ដាប់នៅ បន្ដហែលលេង រហូតបាត់ ខ្លួនក្មេងប្រុសរងគ្រោះ តែម្ដងទៅ ។
ក្រោយមានករណី នេះកើតឡើង ជីដូនរបស់ ក្មេងប្រុសរងគ្រោះ បានខឹងសម្បាររហូត ស្ទុះទៅវាយស្ដ្រី ជាម្ដាយ ព្រោះតែមិនបាន មើលកូន ជាប់រវល់លេងល្បែង ។
ក្រោយរាវរកសពឃើញ នៅយប់ថ្ងៃ ដដែលនោះ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕
ស្រ្តីជាម្តាយក្មេងប្រុស រងគ្រោះ និងកូនស្រីពៅ
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!