នរណាមិនភ័យ បើលេងសើច របៀបហ្នឹង? បុរសម្នាក់ កុហកថា គាត់កើត Ebola ផ្អើលអ្នកដំណើរ ពេញយន្តហោះ! (Video)
អាមេរិក៖ ក្រុមពេទ្យសង្គ្រោះ ដែលគេឲ្យឈ្មោះថា Hazmat បានប្រញាប់ប្រញាល់ ឡើងទៅលើ យន្តហោះមួយគ្រឿង ដែលរៀបនឹង ហោះ ពីរដ្ឋ Philadelphia ទៅកាន់ប្រទេស Dominican បន្ទាប់ពី មានបុរសជាអ្នកដំណើរ លើយន្តហោះម្នាក់ កណ្តាស់ ហើយស្រែកខ្លាំងៗថា គាត់ មានផ្ទុកជំងឺ Ebola!។ ភ្លាមៗ បុរសស្បែកខ្មៅដែលមាន សញ្ជាតិអាមេរិករូបនោះ ត្រូវបាននាំខ្លួនដោយ ក្រុមគ្រូពេទ្យចំនួន ៤នាក់ ចេញ ពីយន្តហោះ ទៅកាន់បន្ទប់ ផ្នែកសុខាភិបាល របស់អាកាសយានដ្ឋាន បើទោះបីជាគាត់ បានប្រាប់ហើយថា គាត់គ្រាន់តែនិយាយ លេង យ៉ាងណាក៏ដោយ។
ជាមួយគ្នានោះដែរ អ្នកដំណើរចំនួន ២៥៥ នាក់ នៅលើយន្តហោះ ត្រូវបង្ខំឲ្យរង់ចាំ ពន្យាជើងហោះហើរ ជាង ២ម៉ោង ដើម្បីដឹង ឲ្យប្រាកដថា គ្មានអ្នកជំងឺ Ebola នៅទីនោះទេ ហើយក៏គ្មាននរណា ឆ្លងជំងឺ Ebola ដែរ។នៅក្នុងវីដេអូមួយ ដែលថតដោយ អ្នកដំណើរ ម្នាក់បានបង្ហាញ ឲ្យឃើញពីទិដ្ឋភាព នៅក្នុង យន្តហោះ ពីភាព ជ្រួលច្របល់ មានអ្នកដំណើរជាច្រើន ក្រោកឈរប្រុងនឹងរត់ចេញ ពីយន្តហោះ Boeing 777 នោះ តែស្ថានការណ៍ ហាក់ស្ងប់ស្ងាត់បន្តិច នៅពេលដែលបុគ្គលិក នៅលើយន្តហោះ ប្រកាស សំនូមពរ ឲ្យអ្នកដំណើរទាំងអស់អង្គុយចុះ និងរក្សាការស្ងប់ស្ងៀម។
ក្រោយពីពិនិត្យដឹងថា បុរសរូបនោះ មិនមានកើត Ebola អ្នកដំណើរទាំងអស់ស្រែក បង្ហាញពីអារម្មណ៍ ខឹងសម្បារចំពោះបុរសម្នាក់នោះ មុន ពេលដែលគាត់ ត្រូវបានគេ យកឥវ៉ាន់រួចហើយ ឲ្យចុះពីលើ យន្តហោះ។ បន្ទាប់ពីចុះ ពីលើយន្តហោះបុរសស្បែកខ្មៅ ដែលគេមិនស្គាល់ ឈ្មោះ រូប នោះត្រូវមន្រ្តី អាកាសយានដ្ឋាន ហៅយកទៅសួរនាំ ពីមូលហេតុដែលគាត់ និយាយលេង ខុសទំនងបែបនោះ។
គូសបញ្ជាក់ផងដែរថា នៅសហរដ្ឋអាមេរិកពេលនេះ កំពុងតែរឹតបន្តឹងចំពោះ ការទប់ស្កាត់ការរីករាល ដាលជំងឺ Ebola បន្ទាប់ពីមានបុរសជា អ្នកជំងឺ Ebola ទី១ នៅអាមេរិកបានស្លាប់ កាលពីពេលថ្មីៗនេះ។ មនុស្ស១០នាក់ ដែលក្នុងនោះ មានបុគ្គលផ្នែកថែទាំសុខភាព ចំនួន ៧នាក់ និង ៣ នាក់ផ្សេងទៀត ដែលជាសាច់ញាតិ ជនរងគ្រោះដោយសារជំងឺ Ebola រូបនោះ ត្រូវបានគេ សង្ស័យថាអាច ប្រឈមមុខ ខ្ពស់ជាងគេ ក្នុងការ ឆ្លងជំងឺនេះបន្ទាប់៕
ប្រភព៖ បរទេស
ដោយ៖ Roth
ប្រភព៖ khmerload
ប
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!