ឪពុក​ចុង​ចិត្ត​អប្រិយ​រំលោភ​កូន​ស្រី​អាយុ​៨​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​ឱ្យ​តុលាការ​

 
 

ខេត្តកំពង់ធំ ៖ បុរសជាឪពុកចុងម្នាក់ បានត្រូវកម្លាំងនគរបាល ក្រុងស្ទឹងសែន ឃាត់ខ្លួន កាលពីថ្ងៃទី៧ តុលា បន្ទាប់ពីបានធ្វើសកម្មភាព ប៉ុនប៉ងរំលោភ កូនស្រីចុងអាយុ៨ឆ្នាំ មិនបានសម្រេច កាលពីថ្ងៃទី៥ តុលា នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។

ពាក់ព័ន្ធនឹងករណីនេះ បុរសម្នាក់ដែលអះអាងថា ខ្លួនជាឪពុកបង្កើត របស់កុមារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី៦ តុលា កូនប្រុសច្បង អាយុ៩ឆ្នាំ បានរត់ទៅប្រាប់គាត់ ជាឪពុកបង្កើតថា ប្អូនស្រី ត្រូវជនសង្ស័យឈ្មោះ ផាត ថា អាយុ២៤ឆ្នាំ ជាឪពុកចុង ចាប់រំលោភ កាលពីថ្ងៃទី៥ តុលា ខណៈម្ដាយមិននៅផ្ទះ ។ ក្រោយពីឮកូនប្រុស រៀបរាប់ប្រាប់ហើយ នៅថ្ងៃទី៧ តុលា គាត់បាននាំកូនស្រីរងគ្រោះ ទៅប្ដឹងនគរបាលប៉ុស្ដិ៍ ព្រៃតាហ៊ូ ឱ្យឃាត់ខ្លួន ជនសង្ស័យរូបនេះ ។

អធិការនគរបាល ក្រុងស្ទឹងសែន លោក ញ៉ែម ឈុនលី បានឱ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មានភ្លាម សមត្ថកិច្ចក៏បានសុំយោបល់ ពីព្រះរាជអាជ្ញា និងលោកស្នងការ ហើយបានសម្រេច ឱ្យនាំខ្លួនជនសង្ស័យខាងលើ មកសាកសួរ ពេលនោះជនសង្ស័យ បានសារភាព ពីទង្វើអាក្រក់របស់ខ្លួន នៅចំពោះមុខសមត្ថកិច្ច និងបានបញ្ជាក់ថា មិនបានសម្រេច ដោយសារកូនស្រី យំខ្លាំងពេក ។

នៅថ្ងៃទី៨ តុលា ជនសង្ស័យ ឈ្មោះ ផាត ថា ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់ ។

សូមបញ្ជាក់ថា បុរសដែលជាឪពុកបង្កើត បានលែងលះគ្នា ជាមួយម្ដាយកុមារីរងគ្រោះ ដោយសារតែ បង្កអំពើហិង្សា មិនអាចទ្រាំបាន ប្រពន្ធក៏ប្ដឹងសមត្ថកិច្ច ឃាត់ខ្លួនបុរសជាប្ដី និងជាប់ពន្ធនាគារមួយរយៈ ។ ពេលចេញពីពន្ធនាគារ ឪពុកបង្កើត របស់កុមារីរងគ្រោះ ក៏ចេញទៅរស់នៅ តំបន់ប៉ោយប៉ែត និងមានប្រពន្ធម្នាក់ទៀត ចំណែកម្ដាយកុមារីរងគ្រោះ ក៏មានប្ដីម្នាក់ទៀតដែរ គឺជនអគតិ ឈ្មោះ ផាត ថា នេះ ។

តាមប្រភពថា ទើបតែពេលថ្មីៗនេះប៉ុណ្ណោះ ដែលបុរសជាឪពុកបង្កើត កុមារីរងគ្រោះ នាំប្រពន្ធក្រោយ មករស់នៅក្នុងភូមិ ស្លាកែតវិញ ទើបកូនប្រុសរត់ទៅប្រាប់ ឪពុកឱ្យជួយប្អូនស្រីរបស់ខ្លួន ៕

ឪពុកចុងរំលោភកូនស្រីអាយុ៨ឆ្នាំ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម