អ្នកវិទ្យាសាស្រ្ត កំពុងព្រួយ បារម្ភថា មេរោគអ៊ីបូឡា អាចឆ្លងតាមរយៈ ខ្យល់អាកាស!

 
 

អាមេរិក៖ ថ្មីៗនេះមាន ការព្រួយបារម្ភ ក៏ដូចជាភ្ញាក់ផ្អើល ម្តងទៀតហើយ ពាក់ព័ន្ធនិង មេរោគមរណៈ អ៊ីបូឡា បន្ទាប់ពីអ្នកជំនាញ បានព្រមានថា វីរុសប្រភេទនេះ អាចនឹងមានការ ឆ្លងតាមរយៈ ខ្យល់អាកាស។

យោងតាមរបាយការណ៍ ដែលបញ្ជាក់ដោយ អ្នកវិទ្យាសាស្រ្ត ជាច្រើនបានឲ្យ ដឹងថាពួកគេ កំពុងមានការព្រួយបារម្ភ ព្រោះថាមានសញ្ញាណ តិចតួចដែល បង្ហាញថាមេរោគ អ៊ីបូឡា នេះកំពុងតែ វិវត្តខ្លួនបន្ថែមទៀត មានន័យថា វាអាចនឹង ច្រៀតចូលក្នុងខ្លួន មនុស្សតាមរយៈ ខ្យល់អាកាស នៅពេលដែលពួកគេ ស្រូបយកខ្យល់ ដើម្បីដកដង្ហើម។

លោក Michael Osterholm នាយកនៃ មន្ទីរស្រាវជ្រាវ មេរោគឆ្លង របស់សាកលវិទ្យាល័យ Minnesota  សហរដ្ឋអាមេរិក បាននិយាយថា “យើងគួរតែ កោះហៅក្រុម អ្នកជំនាញដែល មានការព្រួយបារម្ភ ចំពោះបញ្ហានេះ ឲ្យមកពិភាក្សាគ្នា ដើម្បីស្វែងរក ការពិតក៏ដូចជា ដំណោះស្រាយផងដែរ”។

គាត់បានបន្ថែមទៀតថា “ចំពោះមេរោគនេះ ប្រសិនបើ វាពិតជាវិវត្តន៍ ខ្លួនពិតមែននោះ ករណីឆ្លងរបស់វា គឺដូចជា មេរោគ H1N1 ឬក៏ផ្តាសាយបក្សី ដែលផ្ទុះឡើង ជាសកល កាលពីឆ្នាំ២០០៩ អញ្ចឹងដែរ ដូច្នេះយើងគួរ តែយកចិត្តទុកដាក់ ទៅលើវា ឲ្យបានម៉ត់ចត់”។

យ៉ាងណាមិញ ក្រុមមន្ត្រីផ្នែក សុខាភិបាល បានបញ្ជាក់ថា មេរោគអ៊ីបូឡានេះ អាចឆ្លងទៅកាន់ មនុស្សផ្សេងទៀត នៅពេលដែលពួកគេ ប៉ះពាល់ផ្ទាល់ ជាមួយនឹងឈាម ញើស, ទឹកនោម ឬក៏កំអួត អ្នកជំងឺដែលផ្ទុក មេរោគនេះប៉ុណ្ណោះ ហើយមកទល់នឹងពេលនេះ មិនទាន់មាន ករណីណា ដែលបង្ហាញថា វាអាចឆ្លង តាមខ្យល់អាកាស នៅឡើយនោះទេ។

នេះគឺជា ក្តីកង្វល់ក៏ ដូចជាការភ័យខ្លាច មួយថែមទៀត ចំពោះមេរោគ មរណៈអ៊ីបូឡា។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ វាបានផ្តាច់យក ជីវិតមនុស្ស អស់ ៣៨០០នាក់ មកហើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម