ហេតុតែចង់ជួបសង្សារ! និស្សិតស្រីហ៊ាន ផ្លោះរបងអគ្គិសនី តែបែរជាស្លាប់ ស្រស់ៗ!

 
 

ចិន៖ និស្សិតស្រីចិនម្នាក់ បានស្លាប់ យ៉ាងអាណោចអាធម៌ បន្ទាប់ពី សពរបស់នាង ទើរនៅលើ របងអគ្គិសនី ក្រោយពីនាង ព្យាយាមផ្លោះទៅ ជួបសង្សារ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សាកសពរបស់នាង Jiao Chin វ័យ ២២ឆ្នាំ បានព្យួរ នៅលើ របងសាលា ក្នុងតំបន់ Xishuangbanna Dai Prefecture ដែលស្ថិតនៅ ភាគខាងត្បូង ឈៀងខាងលិច នៃខេត្ដ យូណាន ប្រទេសចិន។ យ៉ាងណាមិញ អ្នកដែលប្រទះឃើញ សាកសពនាង គឺជាមិត្ដរួម បន្ទប់នាង ឈ្មោះ Qing Wan អាយុ ២៣ឆ្នាំ នៅពេលដែល នាងមើលទៅតាម មាត់បង្អួច នាពេលព្រឹកព្រលឹម ដែលនារីរងគ្រោះ ពាក់អាវយឺតពណ៌ស និងខោខ្លី ហើយហេតុការណ៍ ទាំងមូល ក៏ត្រូវបាន ប្ដឹងដល់ប៉ូលីសភ្លាមៗ ផងដែរ។

នៅក្នុងនោះ បានឲ្យដឹងពី ខាងសាកលវិទ្យាល័យថា របងអគ្គិសនីទាំងនេះ ត្រូវបាន ធ្វើឡើង នៅជុំវិញ អគារស្នាក់ នៅរបស់និស្សិត នៅក្នុង សាកលវិទ្យាល័យនេះ ដើម្បី ហាមឃាត់ និងទប់ស្កាត់ អ្នកខាងក្រៅ ដែលមានបំណង ចង់ចូលមក ខាងក្នុងសាលា ដែលពួកគេ មិននឹកស្មានដល់ថា បែរជាមាននិស្សិត លួចចេញ ទៅខាងក្រៅវិញនោះទេ។ អ្វីដែលសំខាន់ និស្សិតទាំងឡាយ សុទ្ធសឹងតែ ដឹងថា របងទាំងនេះ គឺឆក់ ឬមានភ្លើងអគ្គិសនី។

តាមសម្ដីមិត្ដរួមថ្នាក់ របស់នាង បានឲ្យដឹងថា ពួកគេជឿជាក់ថា នាងប្រហែលជា ចង់ ទៅជួបនរណាម្នាក់ ទំនងជា មិត្ដប្រុសនាង នៅពេលដែល នាងស្លាប់នេះ។ ទោះជាយ៉ាងណា នាពេលបេះ ប៉ូលីស កំពុងតែធ្វើការ សើុបអង្កេត បន្ថែម ទៅលើ ករណីស្លាប់ របស់និស្សិតស្រីរូបនេះ៕

សាកសពនាង ដែលទើរនៅលើរបង ក្រោយពីឆក់ស្លាប់

អគារស្នាក់នៅរបស់ និស្សិត នៃសាកលវិទ្យាល័យនេះ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម