ជនមិនស្គាល់មុខ គប់គ្រាប់បែក ចូលផ្ទះល្វែង បណ្តាលឲ្យ ស្លាប់ក្មេងប្រុស ម្នាក់ របួសធ្ងន់ស្រាល ៤នាក់ (វីដេអូ)
ភ្នំពេញៈ មនុស្ស ៦នាក់ បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍ គប់គ្រាប់បែក ចូលទៅក្នុង ផ្ទះល្វែង មួយកន្លែង កាលពីវេលា ម៉ោងប្រមាណ៦ និង ៥០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០១៤ ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ នេះបើយោងតាមសាក្សី និងសមត្ថកិច្ចបានឲ្យដឹងនៅកន្លែងកើតហេតុ។
ជនរងគ្រោះរងគ្រោះត្រូវបានគេដឹងថាក្នុងនោះមនុស្សចាស់៤នាក់ និងក្មេង២នាក់ ១ ឈ្មោះ ដន សុខ អាយុ៣៨ឆ្នាំ ២ឈ្មោះ សន ស៊ុន អាយុ ៥៦ឆ្នាំ ឈ្មោះ យ៉ាំ ភាស់ អាយុ២៤ឆ្នាំ គេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត និងក្មេង២នាក់ ត្រូវបានគេដឹកយក ទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធាបុប្ផា។
ប្រភពព័ត៌មានពីពីប្រជាពលរដ្ឋដែលរស់នៅក្បែរ កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញជនមិនស្គាល់មុខ មានគ្នា២នាក់ បើកម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានគប់គ្រាប់បែក ចូលមកក្នុងផ្ទះល្វែង ដែលបណ្តាលឲ្យជនរងគ្រោះ ៦នាក់រងរបួសធ្ងន់ ស្រាល
ប្រភពព័ត៌មានពីជនរងគ្រោះម្នាក់ដែលកំពុងសម្រាប់នៅមន្ទីរពេទ្យបានឲ្យដឹងថា នៅមុនពេលកើត ខ្លួនកំពុងហូបបាយ ជាមួក្រុមគ្រួសារនៅក្នុងផ្ទះ និងក្មេងៗ២នាក់ កំពុងលេងនៅមុខផ្ទះ ហើយជនមិនស្គាល់មុខ បានគប់គ្រាប់បែកចូលតែម្តង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
***Update
ស្លាប់ក្មេងប្រុសម្នាក់ ពេលបញ្ជូន ដល់មន្ទីរពេទ្យ
ភ្នំពេញ៖ សេចក្តីរាយការណ៍ពី សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសដែលបានរងរបួសធ្ងន់ ហើយបញ្ជូនទៅ កាន់មន្ទីរពេទ្យ គន្ធាបុប្ផា បានស្លាប់ហើយនៅមន្ទីរពេទ្យតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់ពេលនេះ អ្នករងរបួសធ្ងន់ស្រាលពិតប្រាកដ ៤នាក់ និងស្លាប់ក្មេងប្រុសម្នាក់។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!