អ្នកលេងហ្វេសប៊ុក នាំគ្នាសរសើរ ក្រុមកងរាជអាវុធហត្ថ ក្រោយជួយ សង្រ្គោះ លោកអ៊ុំម្នាក់ ដែលជួប គ្រោះថ្នាក់ ចរាចរ នៅតាមផ្លូវ!
កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បាននាំគ្នាកោតសរសើរ មិនដាច់ពីមាត់ ចំពោះកងរាជអាវុធហត្ថ មួយក្រុម ដែលបានដុតដៃដុតជើង ជួយសង្គ្រោះ លោកអ៊ុំចំណាស់ម្នាក់ បន្ទាប់ពីគាត់ បានជួបគ្រោះថ្នាក់ចរាចរ នៅតាមផ្លូវ បណ្តាលឲ្យរងរបួសផងដែរ។
ហេតុការណ៏នេះ បានកើតឡើង កាលពីថ្ងៃទី០៧ ខែតុលា កន្លងទៅនេះ នៅតាមបណ្តោយផ្លូវមួយ នៅក្នុងទីក្រុងភ្នំពេញ។
បើតាមរូបភាព ដែលបានថត និងបង្ហោះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក បានបង្ហាញឲ្យឃើញ កងរាជអាវុធហត្ថ មួយក្រុម មានគ្នាចំនួន ៥នាក់ បានឈប់ម៉ូតូ ចុះទៅជួយលោកអ៊ុំម្នាក់ ដែលបាន ជួបគ្រោះថ្នាក់ចរាចរ នៅតាមផ្លូវ។ ជាមួយគ្នានេះដែរ ពួកគាត់បានយក កាតាបពេទ្យ ដែលមានប្រដាប់ប្រដា ពេទ្យមួយចំនួន នៅក្នុងនោះ ហើយបានយកថ្នាំ និងបង់រុំរបួស មករុំឲ្យលោកអ៊ុំម្នាក់នោះ ទៀតផង។
ជាងនេះទៅទៀត កងរាជអាវុធហត្ថ មួយក្រុមនោះ ថែមទាំងបាន ជូនលោកអ៊ុំ ដែលជួបគ្រោះថ្នាក់នោះ ទៅផ្ទះ ដែលស្ថិតនៅឯ ព្រែកលៀប ទៀតផង នេះហើយគឺជាសន្តានចិត្តល្អ ដែលធ្វើឲ្យគ្រប់គ្នា គួរតែកោតសរសើរ ពិតមែន៕
ខាងក្រោមនេះ គឺជាការកោតសរសើរ ចំពោះកងរាជអាវុធហត្ថ ដែលបានជួយសង្គ្រោះ លោកអ៊ុំចំណាស់ម្នាក់នោះ
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសន្តានចិត្តល្អ របស់ក្រុមកងរាជអាវុធហត្ថយើង ខាងលើនេះ?
ប្រភព ៖ ហ្វេសប៊ុក
កែសម្រួលដោយ ៖ ប៊ី
ប្រភព៖ khmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!