អស្ចារ្យមែន! គូស្នេហ៍មួយគូ ឡើងទៅរៀបការលើ កំពូលភ្នំ តាមក្តីស្រមៃ ដើម្បីបញ្ចាក់ស្នេហ៍ពិត
កាណាដា៖ គូស្នេហ៍មួយគូ មកពី Colorado សហរដ្ឋអាមេរិក បានប្រៀបធៀប សេចក្តីស្រឡាញ់ ដែលត្រូវតស៊ូ ដូចទៅនឹងការឡើងភ្នំនោះ បានសម្រេចក្តីស្រមៃ ឡើងទៅរៀបការ លើកំពូលភ្នំ Stawamus Chief ស្ថិតនៅក្នុង British Columbia ប្រទេសកាណាដា។
Jamie Halperin ជាអ្នកឯកទេស របបអាហារ មិនដែលធ្លាប់ចង់រៀបការ នៅវ័យក្មេងពេកទេ ប៉ុន្តែនាងបាន ផ្លាស់ប្តូរចិត្ត បន្ទាប់ពីបានមើលវីដេអូ របស់មិត្តភក្តិនាង ដែលធ្វើដំណើរផ្សងព្រេង ក្លែងក្លាយ ដើម្បីថតសម្រាប់ ក្រុមហ៊ុនអាពាហ៍ពិពាហ៍ បែបដំណើរផ្សងព្រេងមួយ។ ចំណែកឯ គូដណ្តឹងរបស់នាង លោក David Lamb ដំបូងឡើយ គឺគ្រាន់តែចង់បាន ពិធីអាពាហ៍ពិពាហ៍ ដែលសាមញ្ញមួយប៉ុណ្ណោះ ប៉ុន្តែបានសម្រេចចិត្ត ធ្វើការឡើងទៅលើ កំពូលភ្នំរៀបការ ដើម្បីបង្ហាញឲ្យឃើញ ពីក្តីស្នេហ៍ដ៏ស្មោះស្ម័គ្រ ដែលជំនះរាល់ឧបសគ្គ ទាំងអស់ដូចជាការឡើងភ្នំ ដើម្បីបានរស់នៅ ជាមួយគ្នា។
ជាមួយគ្នានេះដែរ ពួកគេក៏បានសម្រេចចិត្ត ឡើងទៅលើ ភ្នំ Stawamus Chief នៅប្រទេសកាណាដា ដើម្បីរៀបការ នៅលើកំពូលភ្នំ ដែលមានកម្ពស់ រហូតដល់ទៅ ៧០០ម៉ែត្រ។ ការរៀបការ ដ៏រ៉ូមែនទិច និងអស្ចារ្យមួយនេះ ត្រូវបានថតដោយ លោក John Lloyd និង ថតជាវីដេអូដោយ លោក Dominic Gill ដែលបង្ហាញឲ្យឃើញពី ការរៀបការបែប ដំណើរផ្សងព្រេង ដ៏ល្អឥតខ្ចោះមួយ ដែលពោរពេញដោយ ស្នាមញញឹម។
យ៉ាងណាមិញ ពួកគេបាន ចំណាយប្រាក់ ៧,០០០ផោន (១១,៣៣៩ដុល្លារ អាមេរិក) ដើម្បីរៀបចំ ពិធីមង្គលការមួយនេះ ថ្វីបើពួកគេចំណាយ អស់ប្រាក់ច្រើនក៏ពិតមែន ប៉ុន្តែពួកគេបាននិយាយថា បទពិសោធន៍នៃ ការរៀបការមួយនេះ គឺមានតម្លៃសម្រាប់គេ មិនអាចកាត់ថ្លៃបាននោះទេ៕
ប្រភព៖ Asiantown
ដោយ និមល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!