ព្រឺព្រួច! ភោជនីយដ្ឋាន លើ លំហអាកាស គ្មានជញ្ជាំង និង កម្រាល មានតែកៅអី ឲ្យភ្ញៀវអង្គុយ

 
 

ប៊ែលហ្សិក ៖ តើប្រិយមិត្តចង់ទទួលទានអាហារ នៅលើលំហអាកាស ដោយគ្មានដំបូល និង ជញ្ជាំងដែរឫទេ?

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ភោជនីយដ្ឋានមួយ ដែលស្ថិតនៅក្នុងទីក្រុង Brussels បានផ្តល់នូវបទ ពិសោធន៍ថ្មី និង ចំលែកអារម្មណ៍ ដោយឲ្យអតិថិជនទាំងអស់ ពិសាអាហារ នៅលើអាកាស មានរយៈកំពស់ ៥០ ម៉ែត្រពីដី ដោយគ្មាន កំរាល និងជញ្ជាំងអ្វី ទាំងអស់។

ភោជនីយដ្ឋាន នៅលើអាកាសនេះ បានផ្តល់នូវ ភាពសប្បាយរីករាយ ដល់ភ្ញៀវទាំងឡាយ ដែលចូលចិត្តសាកល្បង បទពិសោធន៍ថ្មី ហើយប្លែក ក្នុងការគយគន់ ទេសភាព ពីលើអាកាស អមជាមួយ នឹងការទទួលទានអាហារ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់។ ក្នុងការ ពិសាអាហារនេះទៀតសោត ភ្ញៀវទាំងអស់ អាចអង្គុយញ៉ាំអាហារ ពីចន្លោះ ៤០ នាទី ទៅ ៦០ នាទី អាស្រ័យលើចំនង់ចំនួលចិត្ត របស់ពួកគេដោយមាន ចុងភៅចាំចម្អិនអាហារ ឲ្យទទួលទានភ្លាមៗ នៅកណ្តាលតុតែម្តង។

គួរបញ្ជាក់ផងដែរ ភោជនីយដ្ឋាន ដ៏ពិសេសមួយនេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៦ ដោយលោក David Ghysels. ដែលជាម្ចាស់ហាង និងជាអ្នក មានគំនិតច្នៃប្រឌិត វាឡើងផ្ទាល់តែម្តង។ លោក David បានឲ្យដឹងថា លោកបានបង្កើតភោជនីយដ្ឋានលើលំហអាកាសនេះឡើង ព្រោះតែចង់ ឲ្យភ្ញៀវទាំងអស់ អាចមានឳកាស គយគន់ទេសភាពទីក្រុង ខណៈពេលដែល កំពុងពិសាអាហារ។ ក្នុងនោះដែរ ភោជនីយដ្ឋាន មួយនេះ គឺបង្កើតឡើង សំរាប់អតិថិជនថ្នាក់ខ្ពស់ ដោយបានកុម្មង់អាហារសមុទ្រ និង ស្រាថ្លៃៗ សំរាប់ទទួលភ្ញៀវ។

អ្វីដែលគួរចាប់អារម្មណ៍ ពីភោជនីយដ្ឋាននេះទៀតនោះ គឺភ្ញៀវដែលបានអង្គុយ នៅលើតុអាហារហើយ អ្នករៀបចំ បានទាញកៅអី ដែលពួកគេអង្គុយ ក្នុងរយៈកំពស់ ១.៤ ម៉ែត្រពីដី។ លុះដល់ភ្ញៀវគ្រប់គ្នា ត្រៀមលក្ខណៈ ក្នុងការញ៉ាំអាហារ លើអាកាស រួចរាល់ហើយ ទើបអ្នករៀបចំ តំឡើងតុអាហារ រហូតបានកំពស់ ៥០ ម៉ែត្រពីដី បន្ទាប់មកចុងភៅ ក៏បន្តចម្អិនអាហារ ជូនភ្ញៀវតាមតម្រ្ងូវការ។

យ៉ាងណាមិញ ភោជនីយដ្ឋានមួយនេះ មានគ្រប់លក្ខណៈ ដូចជាភោជនីយដ្ឋានដទៃទៀតដែរ ដោយមានតាំងពីការ ដាក់ឲ្យភ្ញៀវលេង ព្យាណូ នៅលើអាកាស ប៉ុន្តែអ្វីដែលភោជនីយដ្ឋាននេះ គ្មានគឺបន្ទប់ទឹក។  ប៉ុន្តែប្រសិនបើភ្ញៀវណា ចង់ចូលបន្ទប់ទឹក អ្នកបំរើអាចនាំផ្លូវ ភ្ញៀវបាន ដោយទំលាក់ តុអាហារ ទាំងមូលចុះមកក្រោមដីសិន ដើម្បីឲ្យភ្ញៀវដែលចង់ចូលបន្ទប់ទឹក អាចចុះបាន៕

















ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម