ក្រុមហ៊ុន Apple នឹងធ្វើការ ដាក់ បង្ហាញ iPad និង Mac ជំនាន់ថ្មី នៅពាក់កណ្តាល ខែតុលា នេះហើយ!

 
 

អាមេរិក៖ ក្រោយពីផលិតផលថ្មី iPhone 6 និង iPhone 6 Plus ដែលទើបនឹង ចេញលក់ទទួល បានជោគជ័យ យ៉ាងខ្លាំងមក ពេលនេះក្រុមហ៊ុន Apple ក៏នឹងត្រៀមដាក់ បង្ហាញនូវ iPad និង កុំព្យូទ័រ Mac ដ៏ថ្មីស្រឡាង របស់ខ្លួនបន្ថែមទៀត។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ព្រឹត្តិការណ៍សម្រាប់ បង្ហាញផលិតផល ថ្មីទាំង២នេះ នឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ នាឯការិយាល័យកណ្តាល របស់ Apple ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។

ស្របពេលនេះដែរ ក៏មានការនិយាយតៗគ្នា ក៏ដូចជាការ ប៉ាន់ស្មានពីបណ្តា អ្នកជំនាញនិង សារព័ត៌មានជាច្រើន ឲ្យដឹងថា iPad Air ជំនាន់ថ្មីនេះ នឹងមានការ កែប្រែខុសពីមុន ជាច្រើនដូចជា មានការបន្ថែម Touch ID Sensor (Fingerprint) ទៅលើ Home Button, ប្រព័ន្ធប្រតិបត្តិការ iOS 8 និងកម្មវិធីផ្សេងៗទៀត។

លើសពីនេះទៀត ឧបករណ៍មួយនេះ អាចនឹងត្រូវ បង្កើតឡើងជាមួយកម្រាស់ ស្តើងមែនទែន គឺត្រឹមតែ ៧មីលីម៉ែត្រ និងមានទំហំ ៩.៧អ៊ីញ តែប៉ុណ្ណោះ ហើយអ្វីដែលរឹត តែពិសេសទៅទៀត គឺវានឹងមាន ម៉ូដែលពណ៌មាស មកបន្ថែមមួយទៀត។


ចំណែកឯ iMac វិញក៏នឹងមាន ការកែប្រែមួយ ចំនួន និង បន្ថែមលក្ខណៈពិសេស ផ្សេងៗផងដែរ ដូចជា មានរាងស្តើង, ដំណើរការ កាន់តែលឿន, អេក្រង់គុណភាពខ្ពស់ (Retina Displays) , និងសមត្ថភាព ក្នុងការចាប់ Wi-Fi រឹតតែល្អ ជាងមុនបន្ថែមទៀត។

យ៉ាងណាមិញ ទាំងនេះជា ការសន្និដ្ឋាន របស់ក្រុមអ្នកជំនាញ ទៅលើផលិតផលថ្មី ទាំង២នេះ ដូច្នេះ យើងមានតែ រង់ចាំថ្ងៃទី១៦ ខែតុលាទេ ដើម្បីដឹងថា តើពួកវាមាន ការផ្លាស់ប្តូរ លក្ខណៈពិសេសអ្វីខ្លះ។ គួរបញ្ជាក់ផងដែរថា បើតាមគម្រោង របស់ក្រុមហ៊ុន Apple ថ្ងៃចេញលក់ នៃឧបករណ៍ទាំងនេះ គឺអាចនៅ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម