ឌី សូនីតា ពីតារាល្បីក្លាយជា អ្នករើសសំរាមម្នាក់
ភ្នំពេញៈ សម្រាប់ឆាកជីវិតមនុស្ស វាពិតជាគ្មានអ្វីទៀងទាត់ឡើយ ជាក់ស្តែងដូចជាតារាស្រីដែល កំពុងតែមានប្រជាប្រិយភាពខ្លាំងគួរសម កញ្ញា ឌី សូនីតា ថ្មីៗនេះបានរំលេចរូបថតជាច្រើន បង្ហាញឲ្យឃើញពី ការស្លៀកពាក់ខោអាវកញ្ចាស់ៗ ឈររើសសម្រាម នៅលើគំនរ សម្រាមមួយកន្លែង ដែលមើលទៅនាង ហាក់ដូចជាមិនសម និងកេរ្តិ៍ឈ្មោះរបស់នាង ដែលកំពុងតែល្បីនោះទេ ។
តាមរយៈរូបថតជាច្រើនសន្លឹកដែលតារាស្រីកញ្ញា ឌី សូនីតា រំលេចនៅលើបណ្តាញទំនាក់ ទំនងសង្គម Facebook បានស្តែងឲ្យឃើញថា ឆាកជីវិតមនុស្សម្នាក់ៗ មិនទៀងទាត់ឡើយ ជាក់ស្តែងដូចជានាង ដែលបច្ចុប្បន្នកំពុងតែមាន ឈ្មោះបោះសំឡេងល្បីល្បាញ ស្រាប់តែ នៅសុខៗ នាងបែរជារំលេចរូបថត និងការតុបតែងខ្លួនជានារីម្នាក់ ដែលរស់នៅយ៉ាង លំបាក វេទនា លើគំនរសម្រាម ដែលកន្លងមក នាងមិនធ្លាប់ បង្ហាញរូបថតបែបនោះទេ ។
នៅក្នុងកិច្ចសម្ភាសន៍ តាមទូរស័ព្ទជាមួយគេហទំព័រ Looking TODAY កាលពីពេលថ្មីៗនេះដោយ តារាស្រី ដែលមានចរិក រួសរាយ រាក់ទាក់ កញ្ញា ឌី សូនីតា បានប្រាប់ ឲ្យដឹងថាថ្មីៗនេះ នាងបាន ទទួលថតរឿង មួយ ដែលមានរយៈពេលខ្លីត្រឹមតែ៧នាទី គឺនាង ថតឲ្យ ខាងអង្គការបរទេសមួយ ដែលមានអ្នកដឹកនាំ មកពីខាងទូរទស្សន៍ BBC ដោយរឿង មួយនេះ គឺនាងថតសម្រាប់យកទៅ ចាក់បញ្ចាំង ប្រកួត ប្រជែង ដណ្តើមជ័យលាភី នៅប្រទេស ម៉ាឡេស៊ីផងដែរ ។
តារាស្រីរូបនេះ បានរៀបរាប់ពីការថតរឿងមួយនេះ ដោយសំឡេងទុក្ខសោកថា “ នេះជាលើកទី១ហើយ សម្រាប់ខ្ញុំដែលមានឱកាស បានសម្តែងរឿងមួយដែលថត រៀបរាប់ពីជីវិតនារី កំសត់ម្នាក់ ដែលមានកូន ប្រុស មួយហើយប្រើជីវិតរស់នៅ លើគំនរសម្រាមរស់នៅ យ៉ាងវេទនា សូម្បីតែជីវិតមួយនេះ វាគ្រាន់ តែ ជាការសម្តែងសម្រាប់ខ្ញុំក៏ដោយ ប៉ុន្តែវាពិតជាធ្វើឲ្យខ្ញុំ រំជួល ចិត្ត ស្រក់ទឹកភ្នែក នៅពេល ដែលខ្ញុំបាន ឡើងទៅដល់លើគំនរសម្រាម ខ្ញុំបានឃើញអ្នក នៅទីនោះ មានទាំងក្មេង-ចាស់ មនុស្សចាស់ ប្រុស-ស្រ្តី មានផ្ទៃពោះ ពួកគាត់ប្រើជីវិតប្រចាំថ្ងៃ រស់នៅ លើ គំនរមួយនោះ មើលទៅ វាពិតជាសោកសង្រេង ខ្លាំងមែនទែន”។
សូនីតា បានប្រាប់ដោយសំឡេងអួលដើមកទៀតថា ជាការពិតនាងទទួលស្គាល់ថា ឆាកជីវិត របស់នាង ធ្លាប់ក្ររស់នៅពិបាក តែនាងមិន ធ្លាប់បានឆ្លងកាត់ ឆាកជីវិតរស់នៅបែបនោះឡើយ វាពិតជាលំបាក ពេកហើយ នាងនៅចាំបានថានៅពេលដែល នាងចាប់អាជីពសម្តែង នាងធ្លាប់ គិតថា នាងចង់សម្តែង រឿងកំសត់ជីវិតអ្នកក្រ ព្រោះថាជីវិតបែបនោះ វានៅដិតដាមក្នុង បេះដូង របស់ខ្ញុំ មិនអាច ភ្លេចបានទេ…។
បើទោះបីជានៅក្នុងកិច្ចសម្ភាសន៍នោះ ស្រីស្អាតរូបនេះបាន រៀបរាប់ទាំងអារម្មណ៍ក្តុកក្តួល ស្ទើរតែទប់ ទឹកភ្នែកមិនជាប់ក៏ដោយ តែនាងខំ ប្រឹងសម្រួលអារម្មណ៍ ហើយប្រាប់បន្ថែម ទៀតថា នៅពេល ដែលនាង ឡើងទៅដល់កន្លែងសម្រាមនោះ នាងមានអារម្មណ៍ធ្វើ ទុក្ខក្អួត វិលមុខ ឈឺក្បាល ថតរឿង នេះ២ថ្ងៃ គឺនាងឈឺទាំងពីរថៃ្ងចុះ ទម្រាំតែអ្នករស់នៅទីនោះ តើសុខភាពពួកគាត់ យ៉ាងណាទៅ? ទន្ទឹមនឹងការ បង្ហាញពីអារម្មណ៍ពិតនោះ នាងក៏បាន ប្រាប់ឲ្យ ដឹងថា នាងរំពឹងថារឿងមួយនេះ និងអាច ទទួលបាន ជ័យលាភីលេខ១ ក្នុងការប្រកួត ប្រជែង នៅប្រទេស ម៉ាឡេស៊ី ដូចកាលពីឆ្នាំមុនដែរ ហើយប្រសិន បើរឿងនោះ ជាប់ជ័យលាភី មែន នោះ គឺនាងក៏ដូចជាក្រុមការងារ និងចេញទៅក្រៅប្រទេស ដើម្បីទទួលរង្វាន់ទាំងអស់គ្នា ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!