ក្មេងស្រី មានមហិច្ឆិតាខ្ពស់ ចង់ក្លាយជាមនុស្សដំបូងបំផុត ជាន់លើ ភពព្រះអង្គារ៍ (មានវីដេអូ)
អាមេរិក៖ ក្មេងស្រីម្នាក់ អាយុទើបតែ ១៣ឆ្នាំ ពិតជាមានក្តីសុបិន្ត ដ៏មហិមា ដែលបាន តាំងចិត្តថានាងចង់ ក្លាយជា អ្នកអវកាស ឡើងជាន់លើ ភពព្រះអង្គារ ដំបូងគេបង្អស់ ។
ក្មេងស្រីនេះ ឈ្មោះ Alyssa Carson មានអាយុទើប១៣ឆ្នាំ ប៉ុន្តែនាងពិតជា មានទេពកោសល្យ ដោយសារតែនាង មានក្តីស្រមៃក្លាយជា អ្នក អវកាសតាំងពី នាងមានអាយុ ៣ឆ្នាំ ហើយបច្ចុប្បន្ន នាងនៅតែចង់ សម្រេចក្តីស្រមៃដ៏ធំធេងរបស់នាង ដោយ នាងកំពុងសិក្សា ថ្នាក់វិទ្យាសាស្ត្រ ហើយនាងក៏ ចេះភាសាជាច្រើន រួមមានអង់គ្លេស បារាំង អេស្ប៉ាញ ចិន និង ទួរគីផងដែរ។
លើសពីនេះទៀត NASA បានគិតថា នាង អាចមានឱកាស សម្រេចក្តីស្រមៃនេះ ដោយសារ ក្មេងស្រីនេះបានចូលរួម វគ្គហ្វឹកហាត់អវកាស ជាច្រើនមកហើយ។ ក្នុងនោះតាម ប្រភព ព័ត៌មានបានឲ្យដឹងថា នាងបាន ក្លាយជា មនុស្សដំបូងបំផុត ក្នុងពិភពលោកដែល បានចូលរួម ក្នុងការ បោះជំរុំអវកាសរបស់ណាសា( Nasa’s world space camps) ទាំងបីលើក។ នាងព្រមទាំងបាន ចូលវគ្គសិក្សា ផ្នែកអវកាស ជា ច្រើនលើកទៀត និងព្រមទាំងបានក្លាយ ជាក្មេង ស្រី ដំបូងគេ ដែលទទួលបានការអនុញ្ញាត ឲ្យចូលទៅទស្សនា មណ្ឌលសម្រាប់អ្នក ទស្សនា ណាសា ទាំង១៤ នៅសហរដ្ឋអាមេរិក ផងដែរ។
ក្មេងស្រី Alyssa Carson បច្ចុប្បន្ន រស់នៅក្នុងក្រុង Baton Rouge រដ្ឋLouisiana ដែលខិតខំសិក្សារៀនសូត្ររូបនេះ មានគម្រោង បន្តបញ្ចប់ថ្នាក់ បណ្ឌិត នៅសាកលវិទ្យាល័យ ផ្នែក អវកាសអន្តរជាតិ បាននិយាយថា បរាជ័យមិនជាជម្រើសនោះទេ ហើយនាងមិនចង់ឲ្យអ្វីមួយ មកប្រឈម ឆន្ទៈ ឆ្ពោះទៅ កាន់ភពព្រះអង្គារនោះដែរ៕
រូបភាពៈ ក្មេងស្រី Alyssa Carson និង ឪពុករបស់នាង
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!