មាស សុខសោភា ចេញទៅ សម្តែងនៅបារាំង កាលពីម្សិលមិញ
ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា នៅល្ងាចថ្ងៃនេះ និងឃ្លាតចាកពីទស្សនិកជន ពុកម៉ែបងប្អូន មួយរយៈពេល ដោយសារតែនាងត្រូវចេញ ទៅសម្តែង នៅប្រទេសបារាំង ប្រមាណជាកន្លះខែ ដោយការចេញទៅសម្តែងនេះ គឺនាងរួមដំណើរជាមួយ តារាសម្តែងកំពុងតែមានប្រជាប្រិយភាព លោក ជួប ច័ន្ទកក្កដា ហៅ កញ្ញា រ៉ូលីន ផងដែរ ។
នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០១៤ លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងថា តារាចម្រៀង មាស សុខសោភា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញដំណើរទៅសម្តែង នៅប្រទេសបារាំង នៅរសៀលថ្ងៃនេះ ជាមួយតារាចម្រៀង និងជាតារាកំប្លែង លោក ជួប ច័ន្ទកក្កដា ហៅ កញ្ញា រ៉ូលីន ។
លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងបន្តទៀតថា "នៅក្នុង ដំណើរចេញ ទៅសម្តែងលើកនេះ ក៏មិនខុសពីលើកមុនដែរ ព្រោះថា អាភា គេចេញទៅសម្តែងលើកនេះ គឺនាំម្តាយទៅដើរកម្សាន្ត ដូចមុនៗដែរ បើទោះជាការសម្តែងនោះ មានរយៈពេលប្រមាណ តែកន្លះខែទៅ២០ថ្ងៃក៏ដោយ ក៏ប្អូនខ្ញុំខំឆ្លៀតពេល នាំម្តាយដើរលេងដែរ នេះជាកាតព្វកិច្ច សម្រាប់ ពួកខ្ញុំក្នុងនាមជាកូន" ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!