ធ្លាយមូលហេតុ អេ ភូថង ឈប់គាំទ្រកូនស្រីឡើងរេញប្រដាល់
រាជធានីភ្នំពេញ ៖ កន្លងមកគេដឹងត្រឹមតែហេតុផលមួយប៉ុណ្ណោះថា លោកអេ ភូថង មានបំណងឱ្យ កូនស្រីរបស់ ខ្លួនបំភ្លេចការប្រដាល់ ដើម្បីងាកទៅ រកការសិក្សាឱ្យបានជាប់លាប់។ ប៉ុន្តែក្នុងបទ សម្ភាសន៍មួយថ្មី បានធ្លាយចេញ មូលហេតុថា លោកអេ ភូថង ក៏ធ្លាប់ជំរុញឱ្យកូន ស្រីលុកលុយក្នុង អាជីពនេះដែរ ប៉ុន្តែមកពីនាងបំពេញមិនបាននូវលក្ខន្តិកៈក្នុង នាមជាកីឡាការិនី ទើបលោកខឹងចិត្ត ក៏ឱ្យលាឈប់ តែម្ដង។
អ្នកស្រីសាំង សុម៉ាលី ភរិយារបស់លោកអេ ភូថង និយាយថា បើទោះជា អេ យ៉ានុត ជាកូនស្រី តែម្នាក់ ប៉ុន្តែអ្នកស្រី និងស្វាមីមិន ដែលរើសអើងចំពោះអាជីពប្រដាល់ ហើយបង្ខំឱ្យនាងបោះបង់ នោះទេ ដោយមានតែជំរុញឱ្យ នាងប្រឹងប្រែងនា ពេលកន្លងមកផង ។ ជាក់ស្ដែងក្នុងពេល អេ យ៉ានុត ឡើងប្រកួត លោកអេ ភូថង ក្រៅពីមិនជំទាស់ គឺថែមទាំងជំរុញ និងលើកទឹកចិត្តឱ្យ នាងស្ទុះស្ទាកាន់តែខ្លាំង ។ អញ្ចឹងហើយទើបភាគ ច្រើនណាស់ ដែលលោកបង្ហាញខ្លួននៅ រេញប្រដាល់ក្នុងពេល អេ យ៉ានុត ឡើងប្រកួត ដើម្បីជួយប្រាប់តិចនិក វាយទៅលើគូប្រកួត ។ មានហេតុផលតែមួយគត់ ដែលធ្វើឱ្យអតីតកីឡាករល្បីឈ្មោះរូបនេះប្ដូរជំហរ ហើយបង្ខំឱ្យកូនស្រីលាឈប់ការប្រដាល់ នោះគឺមកពី អេ យ៉ានុត មិនអនុវត្តតួនាទីអាជីព ហើយធ្វើឱ្យលោកអាម៉ាស់មុខ ។
អ្នកស្រីសាន សុម៉ាលី និយាយថា ៖ «ប្ដីខ្ញុំកន្លងមក ទោះជាមានការជំទាស់ពីឪពុកម្ដាយមិនឱ្យ អេ យ៉ានុត ឡើងប្រដាល់ ក៏គាត់ជំរុញកូនស្រីដែរ ព្រោះស្រឡាញ់អាជីពហ្នឹង ប៉ុន្តែមកពី អេ យ៉ានុត ធ្វើឱ្យគាត់ខ្មាសគេ ទើបខឹងឱ្យឈប់ប្រដាល់តែម្ដង!» ។ បញ្ហានោះ គឺបណ្ដាលមកពី អេ យ៉ានុត ឡើងវ៉ៃប៉ុន្មានលើកចុងក្រោយមិនប្រឹងប្រែងហាត់ទាល់តែសោះ ដែលទំនងមកពីនាងសំអាងថា បានបង្វឹកសិស្សក្នុងក្លិបរាល់ថ្ងៃ គឺមិនចាំបាច់ហ្វឹកហាត់ខ្លួនឯងក៏បាន ។ អ្នកស្រីបន្តថា លទ្ធផលបរាជ័យប៉ុន្មានលើកចុងក្រោយរបស់ អេ យ៉ានុត បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់លោកអេ ភូថង និងក្លិបប្រដាល់យ៉ាងខ្លាំង ទើបត្រូវតែបញ្ឈប់នាងកុំឱ្យមានការរិះគន់ ។ និយាយរួម អេ យ៉ានុត ចង់ឡើងវ៉ៃ ប៉ុន្តែមើលទៅកូនស្រីរូបនេះខ្ជិលហាត់ណាស់ ហើយការប្រដាល់មិនមែនហេងសុទ្ធតែឈ្នះឯណា អញ្ចឹងហើយទើបប្ដីអ្នកស្រីខឹងលែងឱ្យប្រដាល់តែម្ដង ព្រោះគិតមើលឪពុកបើកក្លិបបុ៉នណាបុ៉នណី ហើយកូនឡើងប្រដាល់ប៉ាតណាប៉ាតណី ម៉េចនឹងកើត ។
អ្នកស្រីប្រាប់ថា សម្រាប់អ្នកស្រីនៅតែមានបំណងឱ្យកូនបន្តការប្រកួត ទោះជានាងជានារី និងកាន់តែធំពេញវ័យនោះក៏ដោយ ។ ហេតុផលនោះ គឺចង់ឱ្យនាងស្គាល់ការលំបាកក្នុងការរកប្រាក់ និងចេះផ្គត់ផ្គង់ដោយខ្លួនឯង ប៉ុន្តែតាមមើលលោកអេ ភូថង មិនអាចបណ្ដោយឱ្យនាងបន្តការប្រដាល់ទៀតទេ ក្នុងពេលដែលលោកទាមទារឱ្យនាងហ្វឹកហាត់ឱ្យជាប់លាប់កន្លងមកគឺនាងចេះតែផ្គើន ហើយធ្វើឱ្យលោកអាម៉ាស់មុខ ទៅចាញ់គូប្រកួតដែលសុទ្ធតែធ្លាប់ឈ្នះបែបនេះ។ អ្នកស្រីនិយាយថា ៖ «មើលទៅយ៉ានុត លែងបានប្រដាល់ច្រើនជាង ព្រោះពេលនេះប៉ាវាហាមដាច់ខាតឱ្យឈប់តែម្ដង ហើយឪពុកម្ដាយពួកខ្ញុំទាំងសងខាង ក៏ហាមដូចគ្នា! ម្យ៉ាងពេលនេះ យ៉ានុត ប៉ាវាឱ្យទៅរៀនខាងជាងអ៊ុតសក់ជាងមួយខែហើយ គឺមិនឱ្យមករវីរវល់រឿងប្រដាល់វិញទេ ព្រោះដឹងថាបើឱ្យបន្តការប្រដាល់ ក៏មើលទៅមិនសូវស្វិតស្វាញ!» ។ អ្នកស្រីប្រាប់ថា ទោះជាលោកអេ ភូថង មិនអាចហាមឃាត់កូនស្រីដល់ទឹកចុងក្រោយ ក៏ការប្រដាល់របស់នាង ស្ថិតក្នុងសភាពពិបាកបកក្រោយច្រើនជាង ដោយសារពេលនេះនាងនៅរៀនថ្នាក់ទី៨ នៅឡើយ ដែលមានន័យថា ទម្រាំចប់បាក់ឌុប គឺដល់ពេលរៀបចំគ្រួសារ ឬត្រូវមានអាជីពថ្មីខាងផ្នែកអ៊ុតសក់បាត់ទៅហើយ។
អ្នកស្រីបញ្ជាក់ថា ៖ «យ៉ានុត បើឱ្យប្រដាល់ទៀត ក៏មិនកើតដែរ ព្រោះកូនហ្នឹងមិនសូវចង់ហ្វឹកហាត់ទេ ចង់គឺបានតែចង់ប៉ុណ្ណោះ ប៉ុន្តែអ្នកកីឡាមិនអាចអញ្ចឹងបានទេ ព្រោះបើឡើងចាញ់ៗ គេរិះគន់ណាស់ ពិសេសសម្រាប់អ្នកដែលមានឪពុកជាកីឡាករ និងជាម្ចាស់ក្លិបអញ្ចឹង!» ។ អ្នកស្រីកំពុងជំរុញឱ្យ អេ យ៉ានុត ងាកទៅរកការសិក្សា និងបំប៉នផ្នែកជំនាញអ៊ុតសក់ បន្ទាប់ពីមើលឃើញថា ការប្រដាល់ផ្នែកនារី ក៏រីកចម្រើនស្ដួចស្ដើងនៅកម្ពុជានោះ។ យ៉ាងណាមិញ អ្នកស្រីបានសម្ដែងការបារម្ភពីការប្រដាល់ផ្នែកនារី បន្ទាប់ពីកូនស្រី និងកីឡាការិនីមួយចំនួនបន្តលាឈប់ដោយគ្មានអ្នកចំណូលថ្មីបែបនេះ ៕
កូនស្រីរបស់អតីតកីឡាករ អេ ភូថង
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!