អស្ចារ្យណាស់! មនុស្សយន្ត កំចាត់ មេរោគ តម្លៃជាង១សែនដុល្លារ ត្រឹមមេរោគអេបូឡា ស៊ីផុយ! (មានវីដេអូ)

 
 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សយន្ត កំចាត់មេរោគ ដ៏អស្ចារ្យមួយ មានឈ្មោះថា “Little Moe” មានតម្លៃប្រមាណជា ១សែនដុល្លារ ត្រូវបានបង្កើតឡើង ដើម្បីកំចាត់មេរោគ នៅក្នុងបន្ទប់ ក្នុងរយៈពេល ត្រឹមតែ២-៣នាទីប៉ុណ្ណោះ ហើយត្រូវបានប្រើប្រាស់ នៅក្នុងបន្ទប់ មន្ទីរពេទ្យ ដើម្បីកំចាត់មេរោគ អេបូឡា តែម្តង។

មនុស្សយន្ត កំចាត់មេរោគ Little Moe នេះ កំចាត់មេរោគផ្សេងៗ ដោយការកំទេច DNA នៃមេរោគ ដោយប្រើប្រាស់ ពន្លឺកាំរស្មីអ៊ុលត្រា UV (Ultra Violet)។

ជាមួយគ្នានេះដែរ Little Moe ត្រូវបានគេប្រើប្រាស់ នៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព ចំនួន២៥០កន្លែង នៅទូទាំង សហរដ្ឋអាមេរិក រួមទាំង មន្ទីរពេទ្យ ក្រុង Dallas ក្នុងរដ្ឋ Texas ដែលជាទីកន្លែង ដែលមានអ្នកជំងឺ ឆ្លងមេរោគ អេប៊ូឡា ដំបូងបង្អស់ ក្នុងប្រទេសអាមេរិក និងកំពុងតែ ទទួលបានការព្យាបាល នៅទីនោះផងដែរ។

គួរបញ្ជាក់ផងដែរថា Little Moe ដែលជាមនុស្សយន្ត កំចាត់មេរោគ ដ៏អស្ចារ្យនេះ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Xenex ដែលមានមូលដ្ឋាន នៅក្នុងទីក្រុង San Antonia ក្នុងរដ្ឋ Texas នៃសហរដ្ឋអាមេរិក។

មនុស្សយន្ត កំចាត់មេរោគ នេះ អាចផ្លាស់ទីបាន ដោយកង់ចំនួន៤ ហើយវាប្រើប្រាស់ ឧស្ម័ន Xenon (ឧស្ម័នគ្មានជាតិពុល) ដើម្បីបង្កើត ពន្លឺកាំរស្មី UV ដើម្បីកំចាត់មេរោគ។ វាបាញ់ឧស្ម័ន Xenon ១.៥ ក្នុងមួយវិនាទី បានចំងាយ៣ម៉ែត្រ ដើម្បីសម្លាប់មេរោគផ្សេងៗ រួមទាំងមេរោគ អេបូឡា ផងដែរ។ ឧស្ម័នដែលបាញ់ចេញ បង្កើតជាពន្លឺកាំរស្មី UV ភ្លឺជាង ពន្លឺព្រះអាទិត្យ រហូតដល់ទៅ ២៥,០០០ដង ឯណោះ។

បើតាមសម្តីអ្នកនាំពាក្យ របស់ក្រុមហ៊ុន Xenex បានឲ្យដឹងថា «មនុស្សយន្តរបស់យើង អាចធានាថា បន្ទប់ណាមួយ មានសុវត្ថិភាព សម្រាប់អ្នកជំងឺ ក្រោយទៀត ដោយការសម្លាប់មេរោគ តាមរយៈ ពន្លឺកាំរស្មី UV»។

យ៉ាងណាមិញ មនុស្សយន្ត កំចាត់មេរោគ Little Moe នេះ អាចកំចាត់មេរោគអេបូឡា ដែលជាមេរោគមរណៈ ដ៏កាចសាហាវ បានយ៉ាង ងាយស្រួល ជាងការកំចាត់ មេរោគផ្សេងៗ ដទៃទៅទៀត។ វាប្រើរយៈពេលត្រឹមតែ ២នាទីប៉ុណ្ណោះ ដើម្បីកំចាត់ មេរោគអេបូឡា ខណៈមេរោគ ដទៃទៀត ត្រូវប្រើរយៈពេល ៥នាទីឯណោះ៕



ប្រភព ៖ បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម