នារីវ័យក្មេង ជនជាតិកូរ៉េ សម្រេចចិត្ត ធ្វើអត្តឃាត ក្រោយពីត្រូវបាន បៀតបៀនផ្លូវភេទ នៅកន្លែងធ្វើការ (វីដេអូ)

 
 

កូរ៉េខាងត្បូង៖ បើយោងទៅ តាមរបាយការណ៍ ព័ត៌មានរបស់ YTN ករណីធ្វើអត្តឃាត របស់នារីវ័យក្មេង ជាបុគ្គលិកជាប់កិច្ចសន្យា របស់ក្រុមហ៊ុន កាលខែមុន ត្រូវបានគេសន្និដ្ឋានថា អាចបណ្តាលមកពី នាងត្រូវបានគេ បៀតបៀនផ្លូវភេទ នៅកន្លែងធ្វើការ។

កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅនេះ នារីវ័យ២៥ឆ្នាំម្នាក់ ឈ្មោះ Kwon រស់នៅខេត្ត Incheon បានធ្វើអត្តឃាត ដោយបន្សល់ទុក នូវលិខិត មួយច្បាប់ ដែលបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យនាង គិតខ្លីធ្វើអត្តឃាត បែបនេះ។ នាងបានអះអាងថា នាងជាបុគ្គលិកជាប់ កិច្ចសន្យានៅក្នុង ក្រុមហ៊ុន សេដ្ឋកិច្ច ដោយគេសន្យាថា ប្រគល់តំណែង អចិន្ត្រៃយ៍៍មួយ ឲ្យមកនាង ប៉ុន្តែរយៈពេល ២ឆ្នាំ មកហើយ នៅតែមិនឃើញ ទើបធ្វើឲ្យនាង មានកំហឹងយ៉ាងខ្លាំង រួចក៏សម្រេចចិត្ត ចាកចេញពីក្រុមហ៊ុន កាលពីខែសីហា និងបញ្ចប់កិច្ចសន្យានោះ។

ជាមួយគ្នានេះដែរ ការចាកចេញរបស់នាង មិនមែនត្រឹមតែ ដោយសារខាងក្រុមហ៊ុន មិនរក្សាពាក្យសន្យា ប្រគល់តំណែង ច្បាស់លាស់មួយ មកឲ្យនាងនោះទេ គឺដោយសារតែ អ្នកតំណាងផ្នែកអាជីវកម្ម បៀតបៀនផ្លូវភេទ ថែមទៀតផង ហើយនាងបានស៊ូទ្រាំនឹង ការបៀតបៀននេះ យូរមកហើយ គឺដើម្បីរក្សា ការងាររបស់នាង។ តែទីបំផុតដោយទ្រាំ នឹងការបៀតបៀន តទៅទៀតលែងបាន នាងក៏សម្រេចចិត្ត លាឈប់ និង ធ្វើអត្តឃាតតែម្តង។

យ៉ាងណាមិញ ប៉ូលីសប្រចាំតំបន់ នៅក្នុងខេត្ត Incheon កំពុងតែធ្វើការស៊ើបអង្កេត លើពាក្យបណ្តឹង ទាំងឡាយ នៅក្នុងករណី ឃាតកម្មនេះ ដើម្បីបញ្ជាក់ពីការពិត។ ហើយនៅពេលនេះ អ្នកនិយម លេងអ៊ីនធើណេត និងប្រជាជន នៅក្នុងប្រទេសកូរ៉េ ខាងត្បូងទាំងមូល កំពុងតែតាមដាន ចង់ដឹងពីការពិត និង បាននិយាយថា សង្គមនេះគឺជា សង្គមមួយ ដែលបែងចែង ឋានៈមនុស្ស គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ព្រោះតែច្បាប់ មិនអាចដាក់ទោស ពួកអ្នកមានឋានៈធំៗ ទាំងនោះបានទេ៕


ប្រភព៖ allkpop


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម