និស្សិតភូមិន្ទភ្នំពេញ បើកម៉ូតូអត់មួក អត់កញ្ចក់ ខ្លាចសមត្ថកិច្ចផាក បើកបក ក្រោយបុកខឿនថ្ម ដួលបែកច្រមុះ
ភ្នំពេញ៖ និស្សិតម្នាក់រៀន នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានរងរបួសត្រង់ ច្រមុះបែកឈាម ប្រឡាក់ខោអាវ ក្រោយ ពីរូបគេ បានបើកម៉ូតូ ត្រឡប់ថយក្រោយ ទាំងការភ័យសម្បារ ព្រោះពេលឃើញ សមត្ថកិច្ចចរាចរ ដែលចាំផាកពិន័យ នៅតាមបណ្ដោយ ផ្លូវព្រះស៊ីសុវត្ថិ ជិតរូបសំណាក សម្ដេចសង្ឃ ជួនណាត រួចជ្រុលចង្កូតទៅ បុកខឿនថ្មដួល បែកខ្ទង់ច្រមុះតែម្ដង ។
ហេតុការណ៍នេះ បានធ្វើឱ្យមាន ការភ្ញាក់ផ្អើល រហូតដល់មាន ប្រជាពលរដ្ឋ ជាពិសេស ក្រុមយុវជនជា មិត្ដភក្ដិរបស់គេ និងក្រុមរត់ ម៉ូតូបែរជាទៅ ឡោមព័ទ្ធនិងរករឿង សមត្ថកិច្ចចរាចរ នៅទីនោះ រហូតហាមឃាត់ មិនឱ្យ យកម៉ូតូទៅដោះស្រាយ នៅការិយាល័យ ចរាចរណ៍ផ្លូវគោក ទៀតផង នាព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ។
មន្ដ្រីនគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានឱ្យដឹងថា មុនពេលកើតហេតុ មានកម្លាំងនគរបាល ចរាចរមួយក្រុមបាន ដាក់គោលដៅ ចាប់ផាកពិន័យអ្នក ជិះម៉ូតូអត់ ពាក់មួកសុវត្ថិភាព និងអត់កញ្ចក់ នៅតាម បណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ ក្បែរប៉ុស្ដិ៍នគរបាល ចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពេលនោះ ស្រាប់តែមាន យុវជនម្នាក់ជិះ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-6317 បានធ្វើដំណើរ តាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ លុះពេលជិតមក ដល់កន្លែងឈរ ជើងរបស់ សមត្ថកិច្ច ស្រាប់តែឃើញក៏ភ័យ ខ្លាចសមត្ថកិច្ចចាប់ផាក ក៏បើកម៉ូតូត្រឡប់ ទៅក្រោយ យ៉ាងលឿន មិនបានមើលជ្រុល ទៅបុកខឿនថ្ម ដួលបែកខ្ទង់ច្រមុះ ហូរឈាម រហាមតែម្ដង ។
សេចក្ដីរាយការណ៍ពី មន្ដ្រីនគរបាលចរាចរ បានបញ្ជាក់ថា យុវជនរូបនេះ ឈ្មោះ សេង ជាតិ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌ ទួលគោក ហើយជានិស្សិត នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ។
បើតាមសមត្ថកិច្ច ក្រោយពីមានករណី នេះកើតឡើង បែរជាធ្វើឱ្យ ក្រុមប្រជាពលរដ្ឋ ក្រុមយុវជន ជាពិសេស អ្នករត់ម៉ូតូឌុប និងមិត្ដភក្ដិរបស់គេ បានមកកាន់ កន្លែងកើតហេតុ និងរករឿងរារាំង មិនឱ្យសមត្ថកិច្ចយក ម៉ូតូរបស់ជនរងគ្រោះ ទៅដោះស្រាយនៅ ការិយាល័យចរាចរណ៍ ផ្លូវគោក នោះឡើយ ហើយថែមទាំងធ្វើការ ចោទប្រកាន់សមត្ថកិច្ច បែរជាវាយទៅលើ យុវជនរូប នេះទៅវិញ។
យ៉ាងណាក៏ដោយ មន្ដ្រីនគរបាលចរាចរណ៍ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវ ចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក របស់សង្គមទាំងមូល ហើយបើធ្វើខុសត្រូវទទួល ស្គាល់និងបង់ផាក ពិន័យតាមផ្លូវច្បាប់ មិនគួរណា ប្រមែប្រមូលបក្ខពួក និងមិត្ដភក្ដិមករក រឿងសមត្ថកិច្ច នាំឱ្យកើតភាព អនាធិបតេយ្យ យ៉ាងដូច្នេះឡើយ ហើយក្នុងនាម ជានិស្សិតម្នាក់ ត្រូវចេះគោរពច្បាប់ ហើយជិះម៉ូតូត្រូវ ពាក់មួក និងដាក់កញ្ចក់ ឱ្យបានត្រឹមត្រូវ ដូច្នេះគ្មានសមត្ថកិច្ច ណាទៅចាប់ផាក ទៀតឡើយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!