ឈ្លោះគ្នាក្នុងក្លឹបម៉ូស៊ីន វាយសម្លាប់ យុវជនម្នាក់ អូសសព មកទម្លាក់ ចោលមុខក្លឹប

 
 

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានក្រុមក្មេង ស្ទាវជិត១០នាក់ផ្សេងទៀត ប្រដាប់ដោយ ដំបង វាយសម្លាប់ចោល ក្រោយពីពួកគេ កើតជម្លោះនៅ ក្នុងក្លឹបយីហោ ឌីស្កូក្លឹប ម៉ូស៊ីន ស្ថិតនៅតាម បណ្ដោយផ្លូវបន្ទាយ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចលួច បង្ហើបថា ត្រូវភាគីម្ខាងព្រួត វាយបណ្ដាលឱ្យ ស្លាប់ រួចហើយនាំគ្នា អូសយកមកទម្លាក់ ចោលនៅមុខក្លឹប ដើម្បីកុំឱ្យ មានការស្ដី បន្ទោស និងរួចផុតពីបញ្ហា ប្រឈមជាមួយ អាជ្ញាធរនិង សមត្ថកិច្ចពីម្ចាស់ ឌីស្កូក្លឹបមួយ នេះ ។

យោងតាមសេចក្ដី រាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីវាយតប់គ្នា នៅក្នុងឌីស្កូក្លឹប រហូតយុវជនម្នាក់ ស្លាប់បាត់ បង់ជីវិតខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៥០នាទី យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជុង ហុងតេត អាយុ៣០ឆ្នាំ មុខរបរ ជាអ្នករត់តុ ស្នាក់នៅក្នុង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

យោងតាមសេចក្ដី រាយការណ៍ពីកន្លែង កើតហេតុបាន ឱ្យដឹងថា មុនដំបូងជនរងគ្រោះ និងដៃគូផ្សេងទៀត បាននាំគ្នាចូលទៅរាំលេង កំសាន្ដនៅក្នុង ឌីស្កូក្លឹបម៉ូស៊ីន ហើយពេល នោះក៏មានវត្ដមាន ជនសង្ស័យមួយក្រុម មានគ្នាជិត១០នាក់ ចូលទៅផងដែរ ។

សេចក្ដីរាយការណ៍ បានបន្ដទៀតថា មិនដឹងជាមានរឿង អ្វីកើតឡើង នាំអោយភាគី ទាំងពីរឈ្លោះគ្នា រហូតក្រុមជនបង្ក បានព្រួត វាយជនរងគ្រោះ រហូតដល់ស្លាប់តែម្ដង ។

ក្រោយកើតហេតុភ្លាមៗ ម្ចាស់ក្លឹបដោយ មិនចង់មានរឿងវែងឆ្ងាយ បានអូសសពជន រងគ្រោះពីក្នុងក្លឹប មកទម្លាក់ចោលនៅមុខ ក្លឹប ប៉ុន្ដែតាមការពិនិត្យ ជាក់ស្ដែងរបស់ សមត្ថកិច្ចនោះ គឺមានឃើញ ស្នាមឈាមហូរ តាំងពីនៅក្នុង ក្លឹបមកម្ល៉េះ ។

ជាមួយគ្នានេះ ក៏មានការរិះគន់របស់ អាជ្ញាធរនិងសមត្ថកិច្ច ដែលចុះទៅពិនិត្យនៅ កន្លែងកើតហេតុ ដែលម្ចាស់ក្លឹបមួយនេះ ដែលមានសាច់ញាតិ ជាមន្ដ្រីក្រសួងមហាផ្ទៃ មិនបានចូលរួម សហការឱ្យបាន ដិតដល់នោះឡើយ ។

តាមសមត្ថកិច្ចជាទូទៅ ម្ចាស់ក្លឹបបាន បិទដំណើរការ រហូតដល់ទាបភ្លឺ ប៉ុន្ដែលើក នេះនិងក្រោយពី មានរឿងកើតឡើង គេសង្កេតឃើញថា ម្ចាស់ក្លឹបបាន បិទដំណើរការ តាំងពីម៉ោង ១២មកម្ល៉េះ ។

យ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌច្បារ អំពៅ គួរមានវិធានការ ចំពោះក្លឹបកំសាន្ដ ខាងលើ ពីព្រោះកន្លងទៅ ភ្ញៀវដែលចូលទៅ ក្នុងក្លឹប ធ្លាប់បង្កជម្លោះវាយតប់ និងមានការ បាញ់បោះទៀតផង។

លោក តារា នាយប៉ុស្តិ៍ នគរបាលព្រែកប្រា បានអោយដឹងថា ករណីនេះ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ មុខសញ្ញា ជនសង្ស័យ ។

ប្រជាពលរដ្ឋ នៅជុំវិញក្លិបឌីស្កូម៉ូសិន បានប្រាប់អ្នក យកព័ត៌មានថា ក្លិបឌីស្កូនេះ កើតរឿងជម្លោះ វាយតប់គ្នា ញឹកញាប់ណាស់ ពេលខ្លះកើតនៅក្នុងក្លិប ពេលខ្លះឈ្លោះគ្នា នៅមុខក្លិបទាំង កណ្តាលយប់ ដែលធ្វើអោយ ពួកគាត់រស់នៅ ក្នុងស្ថានភាពព្រួយបារម្ភ ជារៀងរាល់យប់ ពេលខ្លះចេញ ផុតពីក្លិបបន្តិច ដកកាំភ្លើងបាញ់ក៏មានដែរ ប៉ុន្តែអាជីវកម្ម កន្លែងសប្បាយមួយនេះ មិនខ្វល់ពីការ ព្រួយបារម្ភ របស់ប្រជាពលរដ្ឋនោះទេ ។

បន្ទាប់កើតមាន រឿងរ៉ាវផ្ទួនៗ ប្រជាពលរដ្ឋសំណូមពរ ដល់លោកអភិបាលខ័ណ្ឌ លោកអធិការ នគរបាលខណ្ឌ និងលោកមេបញ្ជាការ កងរាជអាវុធហត្ថខ័ណ្ឌ ដែលជាភ្នែក ច្រមុះ របស់រដ្ឋាភិបាល គួរតែមានវិធានការ ក្លិបឌីស្កូនេះផង ព្រោះកន្លែងទិញ ការសប្បាយ កំពុងក្លាយជាក្តីកង្វល់ របស់ប្រជាពលរដ្ឋ៕



 

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម