មកស្គាល់! ស្ថានីយ៍រថភ្លើងដ៏ល្អ ពិសេស អស្ចារ្យទាំង ១១ ដាច់គេ នៅលើពិភពលោក

 
 

ពិភពលោក៖ មធ្យោបាយធ្វើដំណើរ តាមរថភ្លើង នៅលើ ផ្លូវដែក បានក្លាយជាការពេញនិយម ក្នុងការធ្វើដំណើរ និងដឹក ជញ្ជូនអស់ ច្រើន ទសវត្សមកហើយ ដែលផ្លូវដែកបានត្រូវប្រើប្រាស់ ជាលើកដំបូង នៅប្រទេសអង់គ្លេសក្នុងឆ្នាំ ១៨២០។ ក្នុងនោះស្ថានីយ៍ រថភ្លើងដែលជា ចំណត របស់រថភ្លើង ចំនួន ១១ ត្រូវបានចាត់ទុកថាជា ស្ថានីយ័ ដ៏អស្ចារ្យនិងល្អដាច់គេ មានរាយឈ្មោះដូចខាងក្រោយមកនេះ៖

១.ស្ថានីយ៍រថភ្លើង Southern Cross ( អូស្ត្រាលី) ៖ ស្ថានីយ៍រថភ្លើងនេះ កសាងដំបូងក្នុងឆ្នាំ ១៨៥៩ នៅក្នុងទីក្រុង ម៉ែលបូន ដែលមាន ឈ្មោះថា Southern Cross ក្រោយមកនៅឆ្នាំ ២០០៥ ស្ថានីយ៍នេះ ក៏មានធ្វើការច្នៃឡើងវិញ បន្ថែមដំបូលពីលើស្ថានីយ៍ គួរឲ្យអស្ចារ្យ បំផុត។

២.ស្ថានីយ៍រថភ្លើង Hunderwasser Bahnhof (អាល្លឺម៉ង់)៖ ស្ថានីយ៍រថភ្លើងដ៏ចំណាស់នេះ ស្ថិតនៅក្នុងទីក្រុង Uelzen  ដែលត្រូវតុបតែង រចនាជាថ្មី ដោយស្ថាបត្យករ និង វិចិត្រករ ដ៏ល្បីឈ្មោះរបស់ប្រទេស អូស្ត្រាលី ធ្វើឲ្យ ក្លាយជាស្ថានីយ៍ដ៏អស្ចារ្យមួយ ។

៣.ស្ថានីយ៍រថភ្លើង Centraal (ហូឡង់) ៖ ស្ថានីយ៍រថភ្លើងគឺមានជាសំណង់ដ៏ល្អអស្ចារ្យ ដោយសារ ដំបូលខាងលើស្ថានីយ៍បាន រចនា ជាក្តោងទូក ដែលធ្វើពីរុំគ្រោងដែក និង ឈើបញ្ចូលគ្នា ។ស្ថានីយ៍នេះស្ថិតនៅកណ្តាលទីក្រុង Rotterdam តែម្តង ។

៤.ស្ថានីយ៍រថភ្លើងWTC (ញូវយ៉ក)៖ ស្ថានីយ៍រថភ្លើង នឹងបើកនៅក្នុងឆ្នាំ ២០១៥ ដែលវានឹងភ្ជាប់ ជាមួយអាគារ ពាណិជ្ជកម្មពិភពលោក (World Trade Center) ដែលដំបូលរបស់ ស្ថានីយ៍នេះនឹងធ្វើដូចជាស្លាបបក្សី ដែលអាចឲ្យពន្លឺព្រះអាទិត្យ ចូលគ្រប់ចន្លោះទាំងអស់ ដល់ ស្ថានីយ៍ ។

៥.ស្ថានីយ៍រថភ្លើង Grand Central (ញូវយ៉ក)៖ មនុស្សច្រើនជាង ២១.៦លាននាក់ធ្វើដំណើរតាមស្ថានីយ៍រៀងរាល់ឆ្នាំ ហើយស្ថានីយ៍ពិតជា ស្រស់ស្អាត ដោយមាន ការតុបតែង និង ការមានបំពាក់ពន្លឺគួរឲ្យទាក់ទាញផងដែរ ។

៦.ស្ថានីយ៍រថភ្លើង Gare do Oriente ( ប៉ទុយហ្គាល់)៖ ស្ថានីយ៍នេះស្ថិតនៅក្នុងទីក្រុង Lisbon ដែលវាមានដំបូល ដ៏ខុសប្លែកពីស្ថានីយ៍ ដទៃទៀត ដែលមានរូបរាងដូចជាស្លឹកឈើ ហើយនៅក្នុស្ថានីយ៍ព្រមទាំងមានជណ្តើរយន្តផងដែរ ។

៧.ស្ថានីយ៍រថភ្លើង Gare de Strasbourg ( បារាំង)៖ ស្ថានីយ៍ដែលបានសាងសង់ តាំងពីឆ្នាំ ១៨៨០ មកនោះវាបានបង្កើតភាពទាក់ ទាញ មក ដល់បច្ចុប្បន្នក្នុងទីក្រុង Strasbourg ប្រទេសបារាំង ដោយ ដំបូលកញ្ចក់រាងកោងធ្វើឲ្យមើលពីខាងធ្ងាយមកដូចជាគ្រឿងអលង្ការ ។

៨.ស្ថានីយ៍រថភ្លើង Gare de liege Guillenmins ( ប៊ែលហ្សិក)៖ រថភ្លើងរាប់ពាន់ធ្វើដំណើរកាត់ស្ថានីយ៍ដ៏ល្អអស្ចារ្យស្ថិតនៅក្នុងទីក្រុង Liege  មួយនេះជា ប្រចាំថ្ងៃ ។ចំពោះ ដំបូលស្ថានីយ៍នេះវិញ គឺមានរូបរាងជា កីឡាដ្ឋានពិតជាគួរឲ្យទាក់ទាញតែម្តង ។

៩.ស្ថានីយ៍រថភ្លើង Chhatrapati Shivaji (ឥណ្ឌា)៖ ស្ថានីយ៍រចនាបថបែបបុរាណដ៏ធំនេះ ស្ថិតនៅក្នុងទីក្រុង បុបបៃ ហើយស្ថានីយ៍ ត្រូវបាន ចុះជា សម្បត្តិបេតកិភណ្ឌពិភពលោកផងដែរ ។

១០.ស្ថានីយ៍រថភ្លើង Antwerpen-Centrall ( ប៊ែលហ្សិក)៖ ស្ថានីយ៍នេះស្ថិតនៅក្នុងទីក្រុងAntwerp ដែលវាជាស្ថានីយ៍ បានសាងសង់ ដោយ មាន សា្ថបត្យកម្មច្រើនបែបរួមបញ្ចូនគ្នា ធ្វើឲ្យស្ថានីយ៍ពិតជា ល្អអស្ចារ្យ ។


១១.ស្ថានីយ៍រថភ្លើង king’s Cross (អង់គ្លេស)៖ ស្ថានីយ៍រថភ្លើងស្ថិតក្នុងទីក្រុង ឡុដ៏នេះ ពិតជាគ្មានពីរលើលោក ។ ស្ថាបត្យកម្មប្លែកតែ មួយ ជាស្ថានីយ៍មានដំបូលកំពស់ ២០ ម៉ែត្រ ធ្វើឲ្យស្ថានីយ៍ជាស្ថានីយ៍ ដ៏អស្ចារ្យ ជាងគេផងដែរក្នុងពិភពលោកនេះ ។ 

ចុះ ក្រលេក មកមើល ស្ថានីយ៍រថភ្លើង នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានសាងសង់ឡើងតាំង សម័យអាណានិគមបារាំង(១៩៣២) តើប្រិយមិត្តយល់ ដូចម្តេចដែរ ? 

ប្រភព CNN


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម