មាន ពាក្យចចាមអារ៉ាមថា iPhone 6 Plus មានសមត្ថភាព ទាញសក់ អ្នកប្រើប្រាស់ (វីដេអូ)
ពិភពលោក៖ ទូរស័ព្ទស្មាតហ្វូន iPhone 6 និង iPhone 6 Plus បានចរាចរលក់ ជុំវិញពិភពលោក ហើយអ្វីដែលយើង ស្មានមិនដល់នោះ គឺក្នុងរយៈពេលខ្លី បែបនេះសោះ ផលិតផលទាំង២នេះ ត្រូវបានលក់ដាច់ សរុបចំនួន ១០លានគ្រឿង មកហើយ។
តែក្រោយពីលក់ បានប៉ុន្មានថ្ងៃ ក៏មាន ការវាយប្រហារទៅលើ ស្មាតហ្វូន iPhone 6 Plus ដែលមាន អេក្រង់ ទំហំ៥.៥អ៊ីញ ព្រោះថា ទូរស័ព្ទម៉ូដែលនេះ អាចទៅជាកោង បាន។ អតិថិជនខ្លះបាន អះអាងថា ទូរស័ព្ទ iPhone 6 Plus ប្រែទៅជាកោង ដោយគ្រាន់តែ ពួកគេដាក់វាក្នុង ហោប៉ៅហើយអង្គុយ មួយស្របក់ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាំពាក្យឲ្យ ក្រុមហ៊ុន Apple បាននិយាយថា “ពួកយើងកំពុងតែ ធ្វើការស៊ើបអង្កេត យ៉ាងសកម្មបំផុត ទៅលើបញ្ហាខុសឆ្គង ជាច្រើនដែលទាក់ទងនឹង ផលិតផលរបស់យើង បន្ទាប់ពីនេះពួកយើង នឹងធ្វើការកែតម្រូវ ឲ្យប្រសើរជាងនេះ ដើម្បីកុំឲ្យអតិថិជន របស់យើងមាន ការថ្នាំងថ្នាក់ចិត្ត”។
ជាមួយគ្នានេះ នៅក្នុងសហគមន៍មួយ នៃវេបសាយ 9to5mac.com បានឲ្យដឹង ពីជនអនាមិក ដែលបាន សរសេរ នៅក្នុងនេះថា ( ខ្ញុំមានការព្រួយបារម្ភ ពី iPhone 6 Plus ដោយសារតែ វាបានទាញ សក់ខ្ញុំ នៅពេលដែល ធ្វើការហៅទូរស័ព្ទ ចេញ។ ជាដំបូង ខ្ញុំគិតថា សក់គ្រាន់ តែស្អិតជាប់ នឹង អេក្រង់ការពារ ប៉ុណ្ណោះ តែនៅពេលដែល ពិនិត្យ ឲ្យច្បាស់ ទើបដឹងថា វាជាការ ជាប់ រវាង កញ្ចក់ និង អាលុយមីញ៉ូម ដែលបណ្ដាលឲ្យ សក់ជាប់ ស្អិតនៅ ខាងក្នុងតែម្ដង និង នៅពេលដែល ព្យាយាមដកចេញ នោះ វានឹងធ្វើឲ្យ អ្នកឈឺចាប់) ។ មិនត្រឹមតែមានពាក្យ ចចាមអារ៉ាមបែបនេះ នៅលើវេបសាយមួយនេះ នោះទេ គឺសូម្បីតែ នៅក្នុង បណ្ដាញទំនាក់ទំនង Twitter ក៏មានអ្នកប្រើប្រាស់ ធ្វើការត្អូញត្អែរដូចគ្នា៕
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!