ជនសង្ស័យកាច់សោ ចង្កូតរថយន្ត ម្នាក់ ត្រូវសមត្ថកិច្ច ចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាព

 
 

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ លួចកាច់សោ ចង្កូតរថយន្តកូរ៉ូឡា មួយគ្រឿង រុញចេញមកក្រៅ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រាយការប្រាប់សមត្ថកិច្ច ស្ទាក់ចាប់បានភ្លាមៗ នៅចំណុចមុខ ស្ថានីយ៍អគ្គិភ័យ អាកាសយានដ្ឋានទី១ ។ ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ តុលា ២០១៤ នៅចំណុច ផ្ទះលេខQ153 ក្នុងបុរីញូថោន ស្ថិតក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ម្ចាស់រថយន្តឈ្មោះ ម៉ប់ ចាន់ធិរៈ រស់នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យ ឈ្មោះ ទឹម សុភា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅម្តុំ ពេទ្យលោកសង្ឃ ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្ត បានចតរថយន្ត ទុកចោលនៅមុខផ្ទះ ដោយមានចាក់សោចង្កូត និងមានគ្រប់ក្រណាត់ ទុកដាក់យ៉ាងត្រឹមត្រូវ ។ ខណៈមកដល់ វេលាកើតហេតុ ជនសង្ស័យ បានមកធ្វើ សកម្មភាពកាច់សោ ចង្កួតរថយន្តកូរ៉ូឡា ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ 2G-8667 បានសម្រេច ប៉ុន្តែមិនមាន កូនសោចាក់បញ្ឆេះ ក៏សម្រេចរុញ រថយន្តខាងលើ ចេញពីផ្ទះកើតហេតុ បានប្រហែល ២៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ស្ទាក់ចាប់ខ្លួនបាន ក្រោយពីមាន ការរាយការណ៍ ពីប្រជាពលរដ្ឋ សង្ស័យថាបាន ឃើញជនសង្ស័យ រុញរថយន្តចេញ ។

ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវសមត្ថកិច្ច ចាប់បញ្ជូនទៅកាន់ អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការ តាមផ្លូវច្បាប់ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ច ហៅម្ចាស់ឱ្យមក ទទួលយកទៅវិញ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម