ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលខ្ទាត ចូលក្រោមរថយន្ត ត្រូវរថយន្ត កិនបាក់ជើងម្ខាង

 
 

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានបាក់ជើងម្ខាង និងរបួសរលាត់ដៃជើង បន្ទាប់ពីជិះម៉ូតូ ទៅទាក់ដៃចង្កូត ម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យដួល ម៉ូតូខា្ទតចូល ក្រោមរថយន្ត ត្រូវរថយន្ត បើកកិនពីលើ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៧ តុលា ២០១៤ នៅចំណុចមុខ សាលាបឋមសិក្សាអូឌឹម តាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះ បានជិះម៉ូតូមួួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-8053 បានធ្វើដំណើរ តែម្នាក់ឯងតាម ផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ កន្លែងកើតហេតុ ក៏បានជិះ ទៅទាក់ដៃចង្កូត ម៉ូតូមួួយគ្រឿងទៀត បណ្តាលឱ្យដួល ម៉ូតូខ្ទាតចូលក្រោម រថយន្តដឹកថ្នាំពេទ្យ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 2R-8418 ដែលបើកបរ ស្របទិសគ្នា ហើយរថយន្តនោះ បានកិនពីលើម៉ូតូ បាក់ជើងអ្នកជិះម្ខាង និងរបួសរលាត់ដៃជើង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅសង្រ្គោះ នៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម