មិនធម្មតា! គូស្នេហ៍ ៥៨ គូ នាំគ្នារៀបការ នៅលើយន្តហោះ ក្នុងពេលតែមួយ (រូបភាព)
ចិន ៖ ប្រិយមិត្តប្រាកដជា បានជ្រាបហើយថា មានគូស្នេហ៍ មួយចំនួន បាននាំគ្នារៀបការ ជាច្រើនគូ នៅកន្លែងតែមួយ និង ពេលតែមួយ។ ប៉ុន្តែអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះ គឺលើកនេះវិញ គូស្នេហ៍ចំនួន ៥៨ គូ បាននាំគ្នារៀបការ នៅលើលំហអាកាស យ៉ាងសប្បាយរីករាយ និង រូម៉ែនទិចបំផុត។
គូស្នេហ៍ទាំង ៥៨ គូនេះ បាននាំគ្នារៀបការ នៅលើយន្តហោះ ដែលធ្វើដំណើរ ពីរដ្ឋធានី ហាងចូង ទៅកាន់ទីក្រុង ប៉េកាំង ដោយកូនក្រមុំ ទាំងអស់នេះ បានដាក់វេនគ្នាដើរ ម្នាក់ម្តងៗ ទៅរកកូនកំលោះ ដើម្បីធ្វើពិធីស្បថស្បែ ពាក់ចិញ្ចៀន រវាងកូនកំលោះក្រមុំ ដោយមានអ្នក បំរើយន្តហោះ ជួយធ្វើជាសាក្សី ក្នុងពិធីអាពាហ៍ពិពាហ៍ នៅលើអាកាសនេះផងដែរ។
មិនតែប៉ុណ្ណោះទេ គូស្វាមីភរិយា ដែលទើបតែរៀបការថ្មីថ្មោង ទាំង ៥៨ គូនេះ ត្រូវបានខាងក្រុមហ៊ុន អាកាសចរណ៍ចិន ផ្តល់នូវការស្នាក់នៅ ក្នុងទីក្រុងប៉េកាំង ចំនួនពីរថ្ងៃ ដើម្បីឲ្យពួកគេក្រែប ទឹកឃ្មុំ យ៉ាងផ្អែមល្ហែមទៀតផង។
យ៉ាងណាមិញ មានមតិមួយចំនួន បានលើកឡើងថា គូស្វាមីដែលទើបតែ រៀបការ ២៥ ភាគរយ នៅលើលំហ អាកាសសាលនេះ ប្រហែលជាអាច ត្រូវលែងលះគ្នាទៀតផង៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!