យុវជន​វ័យ​ក្មេង​ឡើង​ចាប់​រំលោភ​ស្រ្តី​កូនមួយ ​ដល់ ​លើ​ផ្ទះ​ ប្តី​ស្រ្តីរង​គ្រោះមក​ទាន់​ ចាប់ប្រគល់ ឱ្យ​សមត្ថកិច្ច​​​

 
 

រាជធានីភ្នំពេញ ៖ យុុវជនវ័យក្មេងម្នាក់បានលបចូលក្នុងមុងស្រ្តីកូនមួយក្នុងបំណងរំលោភសេព សន្ថវៈ តែត្រូវ ប្តីស្រ្តី រូបនោះឡើងមក ទាន់ដេញចាប់វាយ យ៉ាងដំណំ និងបាន ប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួន ។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលា ម៉ោង១២ និង១០នាទីអាធ្រាត្រ ថ្ងៃទី០៨ តុលា ២០១៤ នៅចំណុច ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ ។

ស្រ្តីដែលយុវជនប៉ងរំលោភ មានអាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រ មានប្តីឈ្មោះ ជា ផល្លា អាយុ៣២ឆ្នាំ ជាកម្មករ សំណង់ និងមានកូន អាយុ៣ឆ្នាំម្នាក់ ។ ចំណែកយុវជនសង្ស័យ មានឈ្មោះ រ៉ា វី អាយុ១៨ឆ្នាំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុ យុវជនសង្ស័យខាង លើបានឡើង ទៅលើផ្ទះ ស្រ្តីរងគ្រោះ ហើយបានលូន ចូលទៅក្នុងមុងស្រ្តី រងគ្រោះដែលកំពុងតែដេក ជាមួយកូន ហើយយុវជននោះ បានរាវស្ទាប លើរាងកាយស្រ្តីរងគ្រោះ។ ពេលនោះស្រ្តីរងគ្រោះ បានស្ទាបដៃយុវជននោះ ប៉ះចំចិញ្ចៀន ហើយក៏មានការ សង្ស័យ ពីព្រោះថា ប្តីរបស់នាង អត់មាន ពាក់ចិញ្ចៀនទេ ស្របពេលនោះដែរប្តី ស្រ្តីរងគ្រោះក៏បាន ឡើងមកទាន់ទើបធ្វើឱ្យ មានការភ្ញាក់ផ្អើលតែម្តង ។ ដោយយុវជនខាង លើរត់គេចខ្លួនតែ ត្រូវបានបុរស ជាប្តីស្រ្តីរងគ្រោះដេញ ចាប់បានវាយយ៉ាងដំណំ និងប្តឹងសមត្ថកិច្ចឱ្យ ចាប់ខ្លួនយុវជន ខាងលើ ។

ក្រោយពេលកើតហេតុយុវជនសង្ស័យត្រូវសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកប្រា ដើម្បីធ្វើការ សាកសួរ។

ជនសង្ស័យ



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម