ប្អូនប្រុសតារា សម្ដែង លី ច័ន្ទសីហា លោតទឹកសម្លាប់ខ្លួន ព្រោះវិបត្ដិ គ្រួសារ

 
 

កណ្ដាល ៖ សពយុវជនម្នាក់ ត្រូវប្រជា ពលរដ្ឋប្រទះឃើញអណ្ដែតតាមដងទន្លេ បាសាក់ ក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុក ស្អាង ខេត្ដកណ្ដាល ដែលសពនេះ ត្រូវបាន សមត្ថកិច្ចអះអាងថា ជាប្អូនប្រុសបង្កើត របស់តារាសម្ដែងភាពយន្ដហោះ កញ្ញា លី ច័ន្ទសីហា ។

ការបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ របស់យុវជន លី យុត្ដិកា អាយុ១៩ឆ្នាំ មុខ របរជាសិស្ស រស់នៅផ្ទះ លេខ១៦៣១ ផ្លូវ ជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្ដាល មកពីវិបត្ដិក្នុងគ្រួសារ ប៉ុន្ដែមិនដឹង រឿងអ្វីពិតប្រាកដនោះឡើយ ។

មន្ដ្រីនគរបាលឃុំរកាខ្ពស់ បានឱ្យដឹងថា សព យុវជនលី យុត្ដិកា ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ នៅតាមដងទន្លេបាសាក់ ។

ក្រោយការពិនិត្យសាកសព ពុំរកឃើញ ស្លាកស្នាមអ្វីនៅលើដងខ្លួន ដែលនាំឱ្យសង្ស័យជាអពើ ឃាតកម្មនោះ សមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្អូនប្រុសបង្កើត របស់ លី ច័ន្ទសីហា ទទួលមរណភាព សង្ស័យបណ្តាល មកពីវិបត្តិ ផ្លូវចិត្ត

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម