មើលវីដេអូ កញ្ញាឯកកម្ពុជា នូ ទឹមស្រីនៀត ក្នុងឈុតប៊ីគីនី នៅវគ្គ Preliminary Show បន្តិចទៅមើល! (VIDEO)

 
 

ថៃ៖ ក្នុងវគ្គ Preliminary Show កន្លងទៅ ឃើញថាគ្រប់ កញ្ញាឯក ដែលចូលរួម ប្រកួតសម្រស់ជាមួយ ស្រីស្អាតមកពីទូទាំងពិភពលោក ក្នុងកម្មវិធី Miss Grand International នៅប្រទេសថៃ តំរូវឲ្យដើរបង្ហាញក្នុងឈុតប៊ីគីនី ក្នុងនោះ កញ្ញា នូ ទឹមស្រីនៀត វ័យ១៩ ឆ្នាំ ដែល តំណាង ឲ្យប្រទេសកម្ពុជា ក៏បានចូលរួមដើរ ជាមួយនឹងកញ្ញាឯក មកពីប្រទេសនានាផងដែរ។

ការប្រកាសលទ្ធផល ជ័យលាភីនឹងធ្វើឡើង នៅយប់នេះ វេលាម៉ោង ១០ និង៣០យប់ ម៉ោងក្នុង ប្រទេសថៃ ហើយក៏មាន ការផ្សាយផ្ទាល់ ផងដែរ ពីស្ថានីយ ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ ៧ ឬក៏លោក អ្នកអាចទស្សនា ការផ្សាយផ្ទាល់ តាមប្រព័ន្ធអ៊ីនធើណិត (Live Stream) បានតាមរយៈ គេហទំព័រ www.missgrandinternational.com/?page=liveStream ។ ទោះជាមិនទាន់ ប្រាកដថាកញ្ញាឯក មួយណា នឹងក្លាយជា រាជនី គ្រងម្កុជ ក្នុងកម្មវិធី Miss Grand International ២០១៤ នេះក៏ពិតមែន តែកញ្ញាឯកកម្ពុជា កញ្ញា នូ ទឹមស្រីនៀត ទំនងជាឈ្នះ ជ័យលាភី ផ្នែកប្រជាប្រិយ ពីកម្មវិធីនេះ រួចទៅហើយ បន្ទាប់ពីការដាក់ឲ្យបោះឆ្នោត កាលពីប៉ុន្មានថ្ងៃកន្លងទៅ ឃើញថា កញ្ញាឯកកម្ពុជា ទទួលបាន សំលេង គាំទ្រ ចុងក្រោយប្រមាណ ២៦.៨៥% ពោលគឺឈ្នះដាច់ឆ្ងាយ ពីបេក្ខភាព កញ្ញាឯកដទៃទៀត ហើយការបោះឆ្នោត ក៏នឹង បញ្ចប់ នៅថ្ងៃនេះ ត្រឹមម៉ោង ៦ ល្ងាចផងដែរ។

គូសបញ្ជាក់ផងដែរថា កម្មវិធីប្រលង Miss Grand International គឺជាការប្រកួតបង្អួត សម្រស់កញ្ញា ឯកអន្តរជាតិ ដែលបង្កើតឡើងដើម្បី យុទ្ធនាការ បញ្ឈប់សង្គ្រាម ឬជាភាសាអង់គ្លេសហៅថា "Stop The War" ហើយបេក្ខភាពរបស់កម្ពុជា គឺតំណាងកញ្ញា នូ ទឹមស្រីនៀត ជា យុវនារី ខ្មែរមកពីខេត្តកណ្ដាល ដែលមានអាយុ១៩ឆ្នាំ៕








តើអ្នកគិតថាកញ្ញាឯកកម្ពុជា អាចនឹងឈ្នះជ័យលាភី ជាកញ្ញាឯកលេខ១បានដែរឬទេក្នុងកម្មវិធីនេះ?

ប្រភព៖ បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម