បុណ្យប្រពៃណី អេស្ប៉ាញ ប្រកួត កសាងប្រាសាទមនុស្ស ឲ្យបានខ្ពស់បំផុត (វីដេអូ)

 
 


អេស្ប៉ាញ ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ការសាងសង់ ប្រាសាទមនុស្ស ត្រូវបានប្រារព្ធឡើង ជាលើកទី ២៥ ហើយ នៅក្នុង ទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃ សៅរ៍ កន្លងទៅនេះ។

ពិធីបុណ្យប្រពៃណីបុរាណ នៃការសាងសង់ ប្រាសាទមនុស្ស ក្នុងប្រទេសអេស្ប៉ាញនេះ ត្រូវបានបង្កើតឡើង ចាប់តាំងពីសតវត្ស៍ ទី ១៨ មកម្ល៉េះ។ ពិធីបុណ្យប្រពៃណីនេះ ទៀតសោត ត្រូវបានប្រារព្ធឡើង រៀងរាល់ពីរឆ្នាំម្តង ដោយតំរូវឲ្យមនុស្សមួយក្រុម ដែលមានទេពកោសល្យពិសេស និង ស្លៀកសំលៀកបំពាក់ ចម្រុះដោយពណ៌ស្រស់ៗ ឈរបន្តលើគ្នា ដើម្បីធ្វើជារាងប្រាសាទ មួយ ដែលខ្ពស់ជាងគេបំផុត។

ទន្ទឺមនឹងនេះ រចនាបទក្នុងការសាងសង់ ប្រាសាទមនុស្សនេះ គឺពឹងផ្អែកទៅលើ ការឈរបន្តគ្នា របស់ក្រុមមនុស្សដែលចូលប្រកួត ដែល គណៈកម្មការ ជាអ្នកសំរេចឲ្យក្រុមណាឈ្នះ គឺកាត់សេចក្តីទៅលើថា ក្រុមណា ដែលអាចសង់ប្រាសាទមនុស្ស បានខ្ពស់ជាងគេ និង មិនរលំដួលលើគ្នា។ ក្នុងនោះដែរ នៅឆ្នាំ ២០១០ ប្រាសាទមនុស្សនេះ ត្រូវបានអង្គការយូនីស្កូ ប្រកាសជាសម្បត្តិ បេតិកភ័ណ្ឌអរូបី របស់មនុស្សជាតិ ទៀតផង៕







ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូទាំងអស់គ្នា ៖


ប្រភព ៖ Mic


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម