ប្អូនប្រុស​បង្កើត ​របស់ លី ច័ន្ទសីហា ទទួល​មរណភាព ​សង្ស័យ​បណ្តាល ​មកពី​វិបត្តិ​ ផ្លូវចិត្ត

 
 

ភ្នំពេញៈ តារាសម្តែងដែល ពូកែសម្រក់ ទឹកភ្នែក កញ្ញា លី ច័ន្ទសីហា នៅថ្ងៃនេះបានជួបរឿង ទុក្ខសោក មហាក្រៀមក្រំមួយ ដោយសារតែ ប្អូនប្រុសរបស់នាង បានទទួល មរណៈភាព លាចាកលោក ទៅចោលនាងគ្មានថ្ងៃ នឹងវិលមក វិញនោះទេ ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤នេះ តារាសម្តែងស្រី កញ្ញា លី ច័ន្ទសីហា បានប្រាប់ទាំង សំឡេងយំសោកថា បុរសវ័យក្មេងដែលគេ បានប្រទះឃើញ សពអណ្តែតទឹក នៅស្រុកស្អាងនោះ គឺជាប្អូនប្រុស បង្កើតរបស់នាង “ខ្ញុំពិតជា មានអារម្មណ៍ថា រន្ធត់ខ្លាំងណាស់ បងពេលបានឮ និងឃើញរឿងបែបនេះ កើតឡើងខ្ញុំស្ទើរតែ មិនជឿទេ ថាវាជារឿងពិត សម្រាប់ជីវិត របស់ខ្ញុំ ត្រឹមតែមួយ ប៉ប្រិចភ្នែកសោះ ខ្ញុំត្រូវបាត់បង់ប្អូន ប្រុសបណ្តូលចិត្តតែមួយ ”។

សីហាបានរៀបរាប់ ទាំងអារម្មណ៍ ក្តុកក្តួលទៀតថា នាងនិងគ្រួសារ ពិតជាមិនទាន់ ដឹងទេថា ប្អូនប្រុសនាង ស្លាប់ដោយសារអ្វីជា ការធ្វើអត្តឃាត ឫយ៉ាងណាទេ ព្រោះថាទើបតែ រកសពឃើញ បើតាមនាង សន្និដ្ឋានប្អូននាង អាចស្លាប់ តាំងពីថ្ងៃអាទិត្យ ព្រោះថានៅមុនពេល ដែលប្អូននាង បាត់ខ្លួនពីផ្ទះគឺគេ (ប្អូនប្រុស) ត្រូវបានប៉ារបស់នាង លោក លី សុខជុន ស្តីបន្ទោសតិចតួច ហើយ ក្រោយមកក៏បាត់ខ្លួនគេ ទើបតែឃើញម្តងទៀត គឺជាសាកសពតែម្តង នាងពិតជាមិនបានដឹង ទេថា សម្រាប់អារម្មណ៍ ប្អូនប្រុសរបស់នាង មានសម្ពាធអ្វីធ្ងន់ធ្ងរ រហូតធ្វើរឿង បែបនេះឡើយ ។

តារារូបនេះប្រាប់ទៀតថា ប្អូនប្រុសរបស់នាង មានឈ្មោះថា លី យុទ្ធតិកា អាយុ១៩ឆ្នាំ ហើយ ពេលនេះ សពបានតម្កល់ធ្វើបុណ្យ នៅវត្តឈូងលាប ស្ថិតនៅតាមផ្លូវ ទួលក្រសាំង ស្រុកស្អាង ខេត្តកណ្តាល ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម