SINGHA STADIUM កន្លែងដ៏អស្ចារ្យ បំផុតសម្រាប់ការ ជួបជុំទស្សនា បាល់ទាត់លីក កំពូលរបស់អង់គ្លេស EPL

 
 

ភ្នំពេញ៖ ការប្រកួតដ៏អស្ចារ្យ ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ មិនអាចខក ខានទស្សនា បានរវាង ក្រុមតោខៀវ Chelsea និង ក្រុមកាំភ្លើងធំ Arsenal ត្រូវបានផ្សាយបន្ត ផ្ទាល់នៅ មជ្ឈមណ្ឌល កោះពេជ្រ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៤ យប់ម៉ិញនេះ ចាប់ពីម៉ោង ៥ រសៀលតទៅ។

ស្រាបៀរសិង្ហា ដែលជាដៃគូផ្លូវការ របស់ក្លិបបាល់ទាត់ Chelsea បានរៀបចំកម្មវិធី SINGHA STADIUM ដ៏ធំនេះឡើង ដើម្បីផ្តល់ឳកាស ឲ្យអ្នកគាំទ្រនៅកម្ពុជា ដែលទន្ទឹងរង់ចាំការ ប្រកួតនេះបាន ចូលរួម ទស្សនា និងជួបជាមួយ បរិយាកាស ដ៏រំជើបរំជួលពិតប្រាកដនៃ ការប្រកួតបាល់ទាត់ក្នុង ក្របខណ្ឌកំពូល របស់ប្រទេសអង់គ្លេស នេះ។

អ្នកគាំទ្ររាប់ពាន់នាក់បានចូលរួមទស្សនា និងហ៊ោកញ្ជៀវយ៉ាងកងរំពង ដែលបង្ហាញពីការ គាំទ្រដ៏ ស្មោះស្ម័គ្រ ចំពោះក្រុមដែលខ្លួន ស្រលាញ់នៅមុខអេក្រង់ ដ៏ធំមិនធា្លប់មាន។ អ្នកគាំទ្រនៅកម្ពុជា ទាំងអស់បានសម្តែង អារម្មណ៍ភ្ញាក់ផ្អើលរបស់ ខ្លួនថា SINGHA STADIUM គឺពិតជាកន្លែង ដ៏អស្ចារ្យបំផុត សម្រាប់ ការជួបជុំទស្សនា ការប្រកួត បាល់ទាត់ក្នុង ក្របខណ្ឌមួយនេះ។

អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ អ្នកចូលរួមទាំងអស់សុទ្ធតែបានជួប ដោយផ្ទាល់ជាមួយ នឹងតារា ចម្រៀងដ៏ ល្បីប្រចាំប្រទេស កម្ពុជាគឺកញ្ញា ឳក សុគន្ធកញ្ញា លោក ខេម កញ្ញា អេនជី និងក្រុម SKY BAND ដែលបានរួម សហការគ្នា ជាមួយក្រុមរាំ អាជីពមក ពីប្រទេសថៃ ធ្វើឲ្យឆាកតន្រ្តី ទាំងមូល ពោរពេញ ទៅដោយភាព រំជើបរំជួល ខណៈដែល ស្រាបៀរ សិង្ហាដ៏ត្រជាក់ ឆ្ងាញ់លើសគេ ក៏បានចូលរួមកំដរ បរិយាកាសនា រាត្រីនោះផងដែរ។

សូមបញ្ជាក់ថាសម្រាប់កម្មវិធីនេះ សំបុត្រចូលរួមទស្សនាមានតម្លៃ ត្រឹមតែ ៦,០០០ រៀលប៉ុណ្ណោះ ហើយលោកអ្នក នឹងទទួលបាន ស្រាបៀរសិង្ហាចំនួន ២ កំប៉ុងដោយ ឥតគិតថ្លៃ។ លើសពីនេះទៅទៀត អ្នកចូលរួមមាន ឳកាសឈ្នះរង្វាន់ទ្វេដង ពីស្រាបៀរសិង្ហា ថែមទៀតផង។ រាល់ការជាវ ស្រាបៀរសិង្ហា ចំនួន ៣ កំប៉ុង មានឳកាសឈ្នះ រង្វាន់ធំពីការ ចាប់ឆ្នោត រួមនឹងឳកាសឈ្នះ រង្វាន់ជា ច្រើនទៀត ពីការកោសសន្លឹកប័ណ្ណដូចជា អាវក្រៅ និងអាវយឺត Chelsea មួក Chelsea កន្សែង Chelsea ក៏ដូចជាឆ័ត្រ និងអាវយឺត ស្រាបៀរសិង្ហា។

សម្រាប់អតិថិជនទាំងអស់ រាល់ការជាវស្រាបៀរសិង្ហាមួយកេស នឹងទទួលបាន ការបញ្ចុះតម្លៃ មកនៅ ត្រឹម តែ ១៥ ដុល្លារប៉ុណ្ណោះ ហើយថែមទាំង ទទួលបានប័ណ្ណ សម្រាប់កោស និងការចាប់ ឆ្នោតផ្សង សំណាងរហូតដល់ទៅ ៨ សន្លឹកទៀតផង។ អ្នកគាំទ្រទាំង ឡាយពិត ជាមានការ រីករាយចំពោះ កម្មវិធីនេះយ៉ាងខ្លាំង ហើយ ជាក់ស្តែង “ការជាវកាន់តែច្រើន បានឈ្នះរង្វាន់ កាន់តែច្រើន” ពិតប្រាកដមែន។




ជួប SINGHA STADIUM ជាថ្មីនៅខែក្រោយ សម្រាប់ការប្រកួតពិសេស!

ប្រភព៖ khmerload



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម