នារីអត់​ស្គាល់​អត្ត​សញ្ញាណ​​ម្នាក់ ត្រូវ​​ជន​​មិន ស្គាល់​មុខ​​វាយ​សម្លាប់​ យកសព​​បោះចោល​​ក្នុង ​ទឹក​​ទន្លេ​​​​នៅ​សង្កាត់​​ជ្រោយ​​ចង្វារ​​

 
 

រាជធានីភ្នំពេញ ៖ សពនារីវ័យក្មេងម្នាក់ ត្រូវប្រជាពរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសាប មុខសាលាបឋម សិក្សាជ្រោយចង្វា ខាងត្បូងស្ពានជ្រោយ ចង្វារប្រហែលកន្លះគីឡូម៉ែត្រ ស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៧ តុលា ។

បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពឱ្យដឹងថា សពមិនត្រូវបានគេ ស្គាល់អត្ត សញ្ញាណ នោះទេ អាយុប្រមាណជិត២០ឆ្នាំ ស្លៀករ៉ូបពណ៌ទឹកប៊ិច អណ្តែត ផ្កាប់មុខ ក្បែងច្រាំងទន្លេសាប ។ ពេលនេះសពស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចស្រង់យក ទៅតម្កល់នៅ ឈាបនដ្ឋានវត្តប្រជុំសាគរ ហៅវត្តថ្មី។

ក្រោយពិនិត្យធ្វើកោសល្យវិច័យ សមត្ថកិច្ចរកឃើញថា សពត្រូវគេវាយជាំពេញខ្លួន ទំនងទើបនឹង ស្លាប់ថ្មីៗ ពុំមែនជាករណីលោត ទឹកសម្លាប់ខ្លួន ឫលង់ទឹកនោះទេ សង្ស័យត្រូវឃាតករវាយសម្លាប់ រួចយកមកបោះចោលក្នុងទន្លេ ៕

សពនារីរងគ្រោះ និងស្នាមជាំពេញខ្លួន



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម