កម្មពារ ទាន់ហន់? អស់អនាគត ជាបុរសភេទ មួយជីវិត ដោយសារ សត្វជ្រូក ត្របាក់!

 
 

ចិន៖ បុរសម្នាក់ ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ក្រោយពី ប្រដាប់ភេទ របស់គាត់ ត្រូវបាន សត្វជ្រូក ខាំ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាអ្នករកស៊ីលក់ជ្រូក នៅក្នុងប្រទេសចិនម្នាក់ បានរងរបួស ធ្ងន់ធ្ងរ និងមានភាព ឈឺចាប់ជាខ្លាំង នៅពេលដែល ប្រដាប់ភេទ ត្រូវបាន ខាំដោយ ជ្រូក ដែលចិញ្ចឹម នៅក្នុងកសិដ្ឋាន។ តាមសម្ដីបុរសជា ជនរងគ្រោះ បានឲ្យដឹងថា គាត់ បានចូល ទៅកន្លែង ចិញ្ចឹមជ្រូក ដើម្បី ជ្រើសរើសជ្រូក យកទៅធ្វើការ ជួញដូរ តែសំណាងអាក្រក់ ជ្រូកមួយ ក្នុងចំណោម ជ្រូកជាច្រើន បែរជា មកវាយប្រហារគាត់ ដោយហក់ មកត្របាក់ផ្នែក សំខាន់។ ជាលទ្ធផល ជ្រូកនោះ គឺវាយប្រហារ បានសម្រេច ដោយវា បានខាំផ្ដាច់ចេញ ពីផ្នែកខាងក្រោម គាត់។ 

យ៉ាងណាមិញ បុរសជាជនរងគ្រោះ ខាងលើ ដែលជារស់នៅក្នុង ខេត្ដ ស៊ីឆ័ន បានដាក់ពាក្យ បណ្ដឹង ប្ដឹងទៅកាន់ ម្ចាស់ កសិដ្ឋាន និងទាមទារប្រាក់សំណង ចំនួន ១៤,៦០០ ដុល្លារអាមេរិក សម្រេចការ ប៉ះប៉ូវ នូវអនាគត របស់គាត់។ តែទោះជាយ៉ាងណា តុលាការ សម្រេចចិត្ដ កាត់ក្ដី ឲ្យម្ចាស់កសិដ្ឋាន សងប្រាក់ត្រឹមតែ ២,៦០០ ដុល្លារអាមេរិក តែប៉ុណ្ណោះ។

តើនេះអាច បាបកម្ម ដែរឬទេ? 

រូបភាព បុរសរងគ្រោះ

ប្រភពពី បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម