អីយ៉ា! បុរសវ័យក្មេងម្នាក់ ឆ្លៀតឳកាស សុំមិត្តស្រីរៀបការ នៅកណ្តាល ហ្វូងបាតុករ ហុងកុងរាប់ម៉ឺននាក់

 
 

ហុងកុង ៖ វាពិតជារឿងមួយ ដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលបុរសវ័យក្មេងម្នាក់  មកសុំមិត្តស្រីរៀបការ នៅកណ្តាលហ្វូងបាតុករ ជាច្រើនម៉ឺននាក់ នៅក្នុងទីក្រុង ហុងកុង យ៉ាងរូមែនទិចបំផុត។

វាពិតជារឿងមួយ ដែលកម្រមានខ្លាំងណាស់ ដែលមនុស្សគ្រប់គ្នា អាចឆក់យកឳកាស នៅពេលដែលមនុស្សច្រើនបែបនេះ មកប្រើប្រាស់ ឲ្យមានប្រយោជន៍ ប៉ុន្តែបុរសវ័យក្មេង អាយុ ២២ ឆ្នាំរូបនេះ បានទាញយកឳកាស នៅពេលដែលមានហ្វូងបាតុករ ជាច្រើនម៉ឺននាក់ អបអរខ្លួន នៅពេល សុំមិត្តស្រីរៀបការ យ៉ាងរូមែនទិច បំផុត ។

អត្ថបទទាក់ទង  ៖ តើអ្នកដឹងថា ហេតុអ្វី ប្រជាជនហុងកុង ជួបជុំគ្នាធ្វើបាតុកម្ម និងមានមនុស្សច្រើនប៉ុណ្ណា ចូលរួមនោះ? 

អ្វីដែលគួរឲ្យរំភើបទៀតនោះ មិត្តស្រីរបស់គាត់ ដែលមានឈ្មោះ Crystal Chan បានយល់ព្រមរៀបការ ជាមួយលោក Yau Chi-hang ភ្លាមៗតែម្តង ដែលធ្វើឲ្យហ្វូងបាតុករ និងអ្នកសារព័ត៌មាន ជាច្រើននាំគ្នា អបអរគូស្នហ៍ មួយគូនេះ យ៉ាងខ្លាំងបំផុត ខណៈ នៅពេលដែល ហ្វូងបាតុករជាច្រើននាក់  ផ្សេងទៀត នាំគ្នាស្រែក ឲ្យលោក Leung Chun-ying ចុះចេញពីតំណែង និង ឲ្យពួកគេមានសិទ្ធបោះឆ្នោត៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព ៖ សៀងហៃ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម