អតីតរាជនី សម្រស់ Lee Sze Kei ហ៊ានទម្លាយរឿង សម្ងាត់ធំមួយ ទាក់ទងនឹង ឪពុកបង្កើត របស់កូនស្រីនាង
ម៉ាឡេស៊ី៖ អតីតរាជនីសម្រស់ គឺនាង Lee sze Kei បានទម្លាយរឿងសម្ងាត់មួយ ដែលនាង បានលាក់ទុក អស់រយៈពេលរាប់ឆ្នាំ មកហើយ ពីរឿងកូនស្រីរបស់នាង។
យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានបរទេស បានឲ្យដឹងថា នាង Lee បានឈ្នះក្នុងការប្រកួត កម្មវិធីរាជនីសម្រស់ កាលពីនាង វ័យ១៩ឆ្នាំ ហើយរូបនាង បានលាក់បាំងរឿងមួយ ដែលគ្មាននរណា ដឹងនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ នាង Lee ត្រូវបានអញ្ជើញជា ភ្ញៀវកិត្តិយសក្នុង ស្ថានីយ៍វិទ្យុ៩៨៨ ហើយរូបនាង ក៏បាននិយាយថា "កូនស្រីដំបូង គឺ មិនមែនជាកូន របស់ស្វាមី ពេញច្បាប់របស់ខ្ញុំនោះទេ គឺជាកូន របស់អតីត មិត្តប្រុសខ្ញុំ។ ខណៈពេលខ្ញុំ កំពុងតែ មានផ្ទៃពោះនោះ គាត់ក៏បាន សុំរៀបការដែរ ប៉ុន្តែរូបខ្ញុំ មិនបានយល់ព្រមនោះទេ។ ហើយខ្ញុំ ក៏បានចេញទៅ ប្រទេសក្រៅ ដើម្បីការងាររបស់ខ្ញុំ។ កាលពីពេល នោះដែរ ខ្ញុំហាក់ដូចមាន អារម្មណ៍ថា ខ្ញុំនៅក្មេងពេក ហើយខ្ញុំ ក៏មិនទាន់បាន ត្រៀមខ្លួន ក្នុងរឿង រៀបការដែរ។ សំណាងល្អ គ្រួសាររបស់ខ្ញុំ ក៏យល់ចិត្តខ្ញុំ ក្នុងរឿងនេះ"។
គួរបញ្ជាក់ផងដែរថា ស្រីស្អាតវ័យ២៩ឆ្នាំរូបនេះ បានទៅរស់នៅ ទីក្រុងហុងកុង ដើម្បីអាជីពការងារ របស់នាង ហើយនាង ក៏បានសម្រាល បានកូនស្រី ក្នុងឆ្នាំ២០០៧។ រហូតដល់ ឆ្នាំ២០១១ នាងបាន រៀបការជាមួយ បុរសជនជាតិហុងកុងម្នាក់ ឈ្មោះStephen Chu ហើយពួកគេ ក៏មានកូនប្រុស ជាមួយគ្នា។ ប៉ុន្តែពួកគេទាំង២នាក់នេះ តែងតែឈ្លោះគ្នាជារឿយៗផងដែរ។
យ៉ាងណាមិញ នេះជាអាថ៌កំបាំងមួយ ដែលនាង Lee មិនដែលនិយាយ រឿងកូនស្រីដំបូងរបស់នាង ប្រាប់ទៅនរណាគេ ឲ្យដឹងឡើយ ទើបតែថ្មីៗ នេះទេ ទើបនាង សុខចិត្តហ៊ានទម្លាយរឿងនេះ ជាសារធាណៈតែម្តង៕
តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះរឿងនេះ?
ប្រភព loliipop
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!