សពពលករខ្មែរ៣នាក់ ដែលមន្ត្រី ថាសាច់ញាតិ សុំបូជានៅដីថៃ គេបញ្ជូនមកដល់កម្ពុជាហើយ

 
 

ខេត្តបន្ទាយមានជ័យ ៖ សពពលករ ខ្មែរ៣នាក់ ដែលមន្ត្រីក្រុមកាងារ ទំនាក់ទំនងព្រំដែន កម្ពុជាថៃប្រចាំ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតប្រាប់ថា សាច់ញាតិបានសុំបូជា នៅដីថៃនោះ ធាតុពិតនៅវេលា ម៉ោង៨យប់ ថ្ងៃទី៦នេះ ត្រូវភាគីថៃ ធ្វើការបញ្ជូន មកឲ្យសាច់ញាតិ តាមច្រកទ្វា រអន្តរជាតិ ប៉ោយប៉ែតហើយ។

បើតាមសាច់ញាតិ សពទាំង៣និយាយថា ដំបូងពួកគាត់បាន ទៅសុំបូជាសព នៅប្រទេសថៃមែន ប៉ុន្តែដោយគេ មិនអនុញ្ញាតិ ក៍នាំគ្នាសម្រេចចិត្ត ឲ្យភាគីថៃ ជួយបញ្ជូនសព មកកម្ពុជាវិញ។ ទោះជាយ៉ាងណា សពទាំង៣ ត្រូវសាច់ញាតិប្រាប់ថា បូជារួមគ្នានៅ វត្តបាលិលេយ្យ ក្នុងភូមិ ក្បាលស្ពាន០២ សង្កាត់ និងក្រុងប៉ោយប៉ែត យកធាតុទៅធ្វើបុណ្យ នៅស្រុកកំណើត ឯខេត្តព្រៃវែង ។តាមស្ត្រីឈ្មោះ ហៀង ដានី អាយុ១៨ឆ្នាំ ដែលប្ដីរបស់នាង បានស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ ខាងលើ ឈ្មោះ ឆឹម ជឿន អាយុ៣២ឆ្នាំ បានប្រាប់ថា ពលករដែលត្រូវ ចេញដំណើរជាមួយគ្នា មាន៥៤នាក់ ប៉ុន្តែពលករទាំងនេះ ត្រូវគេឲ្យជិះ រថយន្ត២គ្រឿង ក្រោយចេញពី ច្រករបៀង ដោយប្ដីនាង ជិះរថយន្តវីហ្គោ ពណ៌ខ្មៅ។

នាងបន្តថា នាងមិនត្រូវបាន គេឲ្យជិះរថយន្តជុំគ្នា ជាមួយប្ដីទេ គឺជិះរថយន្ត មួយគ្រឿងផ្សេង ប៉ុន្តែក្នុងពេលតែមួយ ចេញពីផ្សាររុងក្លឿ ប្រទេសថៃ លុះដល់ចំណុច កើតហេតុ ក៍ជួបគ្រោះអកុសល គ្រោះថ្នាក់ចរាចរណ៍ កើតឡើងស្លាប់ប្ដីតែម្ដង ។ តាមសាច់ញាតិ សពទាំង៣ និយាយថា ហេតុការណ៍ រងគ្រោះនេះ មានអ្នកស្លាប់ រហូត៥នាក់ ស្រី០១នាក់ និងរបួសធ្ងន់ស្រាល ជាច្រើននាក់ផ្សេងទៀត កំពុងព្យាបាល នៅក្នុងមន្ទីរពេទ្យ ក្នុងខេត្ត កើតហេតុខាងលើ ។ ទាល់តែមានពលករ រងគ្រោះស្លាប់របួស លើទឹកដីថៃ ទើបដឹងថាមាន ពលករឆ្លងដែន ខុសច្បាប់ ឯណាទៅវិធានការ ទប់ស្កាត់របស់ អស់លោកសមត្ថកិច្ច តាមបន្ទាត់ព្រំដែននោះ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម