តម្លៃភូមិគ្រឹះ ថ្លៃបំផុត ទាំង១០ របស់កំពូលកីឡាករ បាល់ទាល់ លើពិភពលោក! ក្នុងនោះ C7.Ronaldo ជាប់លេខ ៦

 
 

ប្រិយមិត្តដែលនិយមស្នេហា វិស័យកីឡាបាល់ទាត់ ពិតជាបានដឹងហើយថា កីឡាករបាល់ទាត់ ដែលប្រកបអាជីពនៅតំបន់អ៊ឺរ៉ុប ពិសេស នៅ League បាល់ទាត់កំពូលៗ ដូចជា អង់គ្លេស អេស៉្បាញ អាល្លឺមង់ អ៊ីតាលី និងបារាំងជាដើម ពួកគេអាចរក ចំនូលបាន ក្នុងមួយអាទិត្យ រាប់ម៉ឺន រាប់សែន ដុល្លារអាមេរិក ទៅលើថ្លៃនឿយហត់ លើទីលានប្រកួត។

តាមរយៈការរកចំនូល បានកប់ពពកទាំងនោះ ធ្វើឲ្យពួកគេ មិន ញញើតក្នុងការចំណាយលុយ ទិញសំភារៈប្រើប្រាស់ យានជំនិះ ជាពិសេស ភូមិគ្រឹះ ធំៗ ដែលមានតំលៃថ្លៃនោះទេ។

ថ្ងៃនេះខ្មែរឡូត សូមបង្ហាញពី ភូមិគ្រឹះ ដែលថ្លៃជាងគេ បំផុតទាំង ១០ របស់កីឡាករបាល់ទាត់ អាជីពនៅ តំបន់អ៊ឺរ៉ុប៖

១០. Lionel Messi (តំលៃមិនបានប្រាប់ឲ្យដឹង)



Messi មិនត្រឹមតែជា កីឡាករបាល់ទាត់កំពូល របស់ពិភពលោកនោះទេ តែរូបគេក៏ត្រូវបានដឹង ថាជាកីឡាករបាល់ទាត់ ដែលរកចំនូល បានខ្ពស់មួយរូបផងដែរ។ អ្នកប្រាកដជាបានដឹងពីការ លេងដ៏ប៉ិនប្រសប់ និងភាពល្បីល្បាញរបស់ Messi រួចមកហើយ ប៉ុន្តែមិន ប្រាកដ ថាអ្នកទាំងអស់គ្នា សុទ្ធតែធ្លាប់ឃើញ ធ្លាប់ស្គាល់ភូមិគ្រឹះដែល Messi រស់នៅនោះទេ។ បើទោះបីជាខ្ទង់ចំណាយ ភូមិគ្រឹះរបស់ កីឡាករ Messi មិនត្រូវបានបង្ហើបឲ្យដឹងក៏ពិតមែន តែច្បាស់ណាស់គេជឿជាក់ថា ភូមិគ្រឹះនោះប្រាកដ ជាមិនចំណាយក្រោមខ្ទង់លានដុលា្លរ ក្នុងសាងសង់នោះទេ។ ក្រៅពីបន្ទប់គេង, កន្លែងទទួលភ្ញៀវ, ផ្ទះបាយ ជាដើម ភូមិគ្រឹះរបស់Lionel Messi ក៏មាន ទីលានបាល់ទាត់ ក្នុងដំបូល (indoor football pitch), កន្លែងស្ប៉ា, អាងហែលទឹកជាដើម -ល- ។

៩. Kaka (ភូមិគ្រឹះតំលៃ ៣លានដុល្លារអាមេរិក)



បើទោះបីជាសព្វថ្ងៃ កីឡាករ Kaka កំពុងតែលេងឲ្យក្លឹប Orlando City ក៏ពិតមែនតែ បើតាមសេចក្តី រាយការណ៍មួយបានបង្ហើបឲ្យដឹងថា Kaka មានភូមិគ្រឹះមួយស្ថិតនៅក្នុងទីក្រុង ម៉ាឌ្រីដ ដែលមាន តំលៃ ៣លានដុល្លារអាមេរិក ដែលរូបគាត់ទិញតាំងពី ឆ្នាំ ២០០៩ ពោលគឺជា ពេលដែលគាត់ផ្ទេរពី ក្លឹប AC Milan មកលេងឲ្យ Real Madrid។ ក្រៅពីមានបន្ទប់គេង និងបន្ទប់ដទៃទៀតដូចជាគេហដ្ឋាន ទូទៅ ភូមិគ្រឹះ របស់ Kaka ក៏មានកន្លែងសំរាប់ ហាត់ប្រាណ (Gym), អាងហែលទឹកក្នុងដំបូល (Indoor pool) និង ការ៉ាស់ឡានចំនួន៦គ្រឿង ផងដែរ។ សព្វថ្ងៃនេះភូមិគ្រឹះ នេះត្រូវបានកីឡាករ Gareth Bale ជួលពី Kaka ក្នុងតំលៃ ១៦០០០ ដុល្លារអាមេរិកក្នុង១ខែ។

៨. Andres Iniesta (ភូមិគ្រឹះតំលៃ ៤.៦លានដុល្លារអាមេរិក)



មិនត្រឹមតែជាភូមិគ្រឹះ ដ៏ធំមួយនោះទេ តែ កីឡាករIniesta ថែមទាំង បានសរសេរ ឈ្មោះរបស់គេ នៅលើជញ្ជាំង ភូមិគ្រឹះទៀតផង បំណង ដើម្បីឲ្យអ្នកដែលធ្វើដំណើរកាត់ទីនោះដឹងថា ភូមិគ្រឹះនេះ គឺជាទីស្នាក់នៅ របស់កំពូលខ្សែបំរើក្លឹប Barcelona មួយនេះ។ ទីធ្លាខាងមុខ ភូមិគ្រឹះមើលទៅ មិនជាធំទូលាយប៉ុន្មាន ក៏ប៉ុន្តែផ្នែកខាងក្នុងរបស់វាគឺធំ ដែលរួមមានដូចជាបន្ទប់គេង ចំនួន ៥, អាងហែលទឹក និងកន្លែង សំរាប់ អធិដ្ឋានចំពោះព្រះជាម្ចាស់ជាដើម (Iniesta គឺជាគ្រិស្តបរិស័ទ ដែលជឿយ៉ាងងប់ងល់ ចំពោះសាសនា រ៉ូម៉ាំងកាតូលិក)។

៧. Mario Balotelli (ភូមិគ្រឹះតំលៃ ៤.៨៦ លានដុល្លារអាមេរិក)



កីឡាករ Mario Balotelli បច្ចុប្បន្នប្រហែលជា មិនបានបន្តស្នាក់នៅទីនេះ ទៀតនោះទេ បន្ទាប់ពីពេល ដែលគេ ផ្ទេរពី Manchester City ទៅកាន់ AC Milan កាលពីឆ្នាំមុន។ ប៉ុន្តែកីឡាករខ្សែប្រយុទ្ធរបស់ Liverpool រូបនេះធ្លាប់បានចំណាយ លុយដ៏ច្រើនចំពោះភូមិគ្រឹះមួយនេះ ដែលភូមិគ្រឹះទាំងមូលមាន ដូចជា អាងហែលទឹក, បន្ទប់ដាក់ស្រាទំពាំងបាយជូរ, រោងភាពយន្តផ្ទាល់ខ្លួន និងបន្ទប់គេង ចំនួន៤ ផងដែរ។

៦. Christiano Ronaldo (ភូមិគ្រឹះតំលៃ ៦លានដុល្លារអាមេរិក)



ភូមិគ្រឹះដ៏ធំស្កឹមស្កៃ មួយនេះត្រូវបានកំពូលខ្សែបំរើ របស់ Real Madrid ទិញកាលពីឆ្នាំ ២០០៨ ក្នុង តំលៃ៦ លានដុល្លារអាមេរិក ដែលវា ស្ថិត នៅក្នុងទីក្រុង ម៉ាឌ្រីដប្រទេសអេស៉្បាញផ្ទាល់តែម្តង។ ភូមិគ្រឹះទាំងមូលមានដូចជា បន្ទប់សោណា (sauna), រោងភាពយន្តផ្ទាល់ខ្លួន, កន្លែងហាត់ប្រាណ, អាងហែលទឹក, អាងចិញ្ចឹមត្រីជាដើម។

៥. Frank Lampard (ភូមិគ្រឹះតំលៃ ៧លានដុល្លារអាមេរិក)



អតីតកំពូលខ្សែបំរើ របស់ក្លឹបតោខៀវ Chelsea កីឡាករ Frank Lampard គឺជាម្ចាស់កម្មសិទ្ធិរបស់ ភូមិគ្រឹះធំៗ២ កំឡុងពេលដែលគាត់ លេង នៅក្លឹប Chelsea។ ភូមិគ្រឹះដែលឃើញនៅក្នុងរូបខាងលើ នេះ ត្រូវបាន Lampard ទិញក្នុងតំលៃ ៧លានដុល្លារអាមេរិក ដែលវាស្ថិត នៅលើផ្ទៃដីទំហំ ១៨១០ ម៉ែត្រក្រលា។ ភូមិគ្រឹះដែលមាន រូបរាងគួរឲ្យចំលែកនេះមានបន្ទប់ស្នាក់នៅចំនួន ៩, អាងហែលទឹក, តារាង តេន្នីស និងកន្លែងសំរាប់ចែវទូក លេងកំសាន្តទៀតផង។

៤. John Terry (ភូមិគ្រឹះតំលៃ ៧.៥លានដុល្លារអាមេរិក)



បើពិនិត្យមើលទៅលើផ្នែក ខាងក្រៅ និងទំហំភូមិគ្រឹះដ៏ធំមួយនេះពិតជាសាកសមទៅនឹង តំលៃ ៧.៥លាន ដុល្លារពិតមែន។ ភូមិគ្រឹះរបស់ ខ្សែការពារក្លឹប Chelsea ម្នាក់នេះត្រូវបាន Terry ទិញ យូរណាស់ ដែរទៅហើយ ដែលភូមិគ្រឹះទាំងមូលមានដូចជា អាងចិញ្ចឹមត្រីក្រោមដី, រោងភាពយន្ត ដែលអាច ផ្ទុកមនុស្សបាន ៣៤ នាក់ និងបន្ទប់គេងចំនួន ១០ផងដែរ។

៣. Didier Drogba (ភូមិគ្រឹះតំលៃ ៩លានដុល្លារអាមេរិក)



គេមិនបានដឹងច្បាស់ទេថា សព្វថ្ងៃនេះកីឡាករ Drogba ស្នាក់នៅភូមិគ្រឹះមួយណា តែសំរាប់ភូមិគ្រឹះ ដ៏ធំមួយនេះធ្លាប់ជាទី ដែលអតីត ខ្សែប្រយុទ្ធ Chelsea មួយនេះរស់នៅតាំងពីឆ្នាំ ២០០៧។ ជាមួយនឹង ទំហំដ៏ធំនៃអាគារ ស្ថិតនៅលើផ្ទៃដីជាង ៧៩៨ ម៉ែត្រក្រលា ភូមិគ្រឹះ នេះ មានបន្ទប់ទឹកចំនួន ៨, បន្ទប់គេងចំនួន ៧ ហើយក៏មានបន្ទប់រក្សា ទុកពានរង្វាន់របស់គេ ផងដែរ។

២. Wayne Rooney (ភូមិគ្រឹះតំលៃ ១៧.៨៣លានដុល្លារអាមេរិក)



ភូមិគ្រឹះរបស់ខ្សែប្រយុទ្ធ ក្លឹបបិសាចក្រហម Manchester United មួយនេះ គឺមានទីតាំង ស្ថិតនៅតំបន់ ដែលមិនឆ្ងាយ ប៉ុន្មានពីភូមិគ្រឹះ កីឡាករ Robin van Persie និងកីឡាករ Rio Ferdinand។ ភូមិគ្រឹះ នេះត្រូវបានសាងសង់ ឡើងក្នុងឆ្នាំ២០០៤ ដែលវាមានដូចជា អាងហែលទឹកដ៏ធំ, រោងភាពយន្ត, វាលស្មៅ និងបន្ទប់គេងជាច្រើនទៀត។

១. David Beckham (ភូមិគ្រឹះតំលៃ ២០លានដុល្លារអាមេរិក)



បើទោះជាចូលនិវត្តន៍ ពីពិភពបាល់ទាត់ហើយក៏ពិតមែន ប៉ុន្តែកីឡាករដ៏ល្បីល្បាញពីអតីតកាល David Beckham ត្រូវបានគេចាត់ទុកថា ជាកំពូលកីឡាករដែលមានទ្រព្យសម្បតិ្តដ៏មហាសាល ដែលបាន មក ពី ការលេងបាល់ទាត់, ថតផ្សាយពាណិជ្ជកម្ម និងការបង្ហាញម៉ូតជា ដើម ហើយប្រពន្ធរបស់គេ គឺនាង Victoria ដែលជា អតីតតារាចម្រៀងក្រុម Spice Girl ក៏ជាមនុស្សម្នាក់រកចំនូលបានច្រើន ផងដែរ ដូច្នេះ ការរស់នៅក្នុងភូមិគ្រឹះតំលៃ ជាង ២០លាន ដុល្លារអាមេរិករបស់ពួកគេ មិនគួរឲ្យភ្ញាក់ ផ្អើលពេក នោះទេ។ ភូមិគ្រឹះដែលសង់ក្នុងឆ្នាំ ១៩៩៩ នេះក្រៅពីមានបន្ទប់គេង, ផ្ទះបាយ និងកន្លែងផ្សេងៗ ទៀតដូចជាគេហដ្ឋានទូទៅ វាក៏មាន អាងចិញ្ចឹមត្រី, ទីលានបាល់ទាត់ និងកន្លែង សំរាប់ថត ខ្សែភាពយន្តផង ដែរ៕

តើអ្នកគិតថាភូមិគ្រឹះរបស់កីឡាកររូបណាអស្ចារ្យជាងគេ?

ប្រភព៖ បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម