កុមារា​​អាយុ​ប្រហែល​​៥​​ឆ្នាំ ត្រូវ​ម្តាយកាប់​​របួស​​ឈាម​​ហូរ​ស្រោច​​ខ្លួន​ មិនដឹង​មូល​ហេតុ​​

 
 

ខេត្តបន្ទាយមានជ័យ ៖ កុមារាអាយុប្រហែល៥ឆ្នាំម្នាក់ ត្រូវស្ត្រីជាម្ដាយ កាប់ និងវាយឱ្យរបួស ជាច្រើនកន្លែង មិនដឹងពីមូលហេតុ នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ហើយត្រូវអ្នកស្រុក ជួយនាំទៅកាន់មន្ទីរពេទ្យ និងទាក់ទង ប្រាប់សមត្ថកិច្ច ឲ្យហៅម្ដាយទៅសួរនាំ។ ហេតុការណ៍នេះកើតឡើង នាព្រឹកថ្ងៃទី៦ តុលា ។ កុមាររងគ្រោះ ឈ្មោះ ស្មី បុត្រ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។

តាមឈ្មោះវៃ សារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ និងជាអ្នកជិតខាង នៃកុមារារងគ្រោះ ខាងលើ បានប្រាប់ថា ក្មេងនេះមិនដឹងជា ត្រូវស្ត្រីជាម្ដាយ វាយធ្វើបាប នៅពេលណានោះទេ ដោយប្រពន្ធរបស់លោក ឃើញឈរយំ ខាងក្រៅផ្ទះ និងមានរបួស ហូរឈាមស្រោចខ្លួន ក៏ហៅមកសួរនាំ ទើបគេប្រាប់ថា ត្រូវម្ដាយកាប់នឹងកាំបិតប៉័ងតោ។

ប្រភពបន្តថា ដោយមានការអាណិត គាត់ក៏នាំយក មកប្រគល់ឲ្យអង្គការមួយ ដើម្បីឲ្យជួយនាំទៅព្យាបាល នៅមន្ទីរពេទ្យ ហើយក៏បានទាក់ទង ប្រាប់ទៅសមត្ថកិច្ច នគរបាល ឱ្យហៅស្ត្រីឈ្មោះ ម៉ៅ អាយុ៣៣ឆ្នាំ ជាម្ដាយក្មេងរងគ្រោះ យកទៅសួរនាំហើយ។

លោក ចាន់ សុភី មេប៉ុស្តិ៍រដ្ឋបាល នគរបាលសង្កាត់ ប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ស្ត្រីជាប់ចោទ ជាម្ដាយវាយ និងកាប់កូនខាងលើ មិនទាន់អាចសួរនាំបានទេ ព្រោះស្រវឹងខ្លាំងពេក៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម