ហេតុតែចង់ នាំម្តាយដើរលេង នឹងគេ បុរសម្នាក់ សុខចិត្តប្រើរទេះ រុញម្តាយ ទៅសួនកម្សាន្ត ព្រោះជីវភាពលំបាក
ចិន៖ បុរសម្នាក់ រស់នៅក្នុងខេត្ត Shandong បាននឹកឃើញវិធី ដែលអាចនាំ ម្តាយជរា វ័យ៨៦ឆ្នាំ មានការពិបាក ក្នុងការធ្វើដំណើរ ដោយប្រើរទេះ ដាក់គាត់រុញ ទៅលេងនៅឯ សួនកម្សាន្ត ទទួលបានការសរសើរ ពីភ្ញៀវទេសចរ និងអ្នកនិយមលេង អ៊ីនធើណេត នៅក្នុងប្រទេសចិន។
តាមប្រភពព័ត៌មាន បានឲ្រដឹងថា បុរសដែលជាកូនប្រុស កត្តញ្ញូម្នាក់នោះ មានឈ្មោះថា Zhang Jinbao បាននិយាយថា ជើងរបស់ម្តាយគាត់ មិនសូវល្អនោះទេ ទើបគាត់មានគំនិត ប្រើរទេះរុញ មួយនេះ ដាក់ម្តាយរបស់គាត់ ដើម្បីនាំទៅលេងនៅ ក្នុងសួនកម្សាន្ត Shandong ព្រោះតែម្តាយ របស់គាត់ មិនធ្លាប់បាន ទៅដើរលេង នៅថ្ងៃឈប់សម្រាក នោះទេ។
ជាមួយគ្នានេះដែរ បន្ទាប់ពីអ្នកដំណើរ បានថតរូបរបស់គាត់ ២នាក់ម្តាយកូន បង្ហោះចូលទៅក្នុង បណ្តាញសង្គម បានធ្វើឲ្យអ្នក ប្រើប្រាស់ អ៊ីនធើណេត ចាប់អារម្មណ៍ សរសើរ និងនាំគ្នានិយាយ ពីរឿងនេះគ្រប់ៗគ្នា។ ក្នុងនោះដែរ មានអ្នកប្រើប្រាស់ម្នាក់ បានសរសេរនៅលើនោះថា “ខ្ញុំមិនអាចទប់ ទឹកភ្នែកបានទេ នៅពេលដែលបានឃើញ រូបភាពនេះ ហើយខ្ញុំជឿថា អ្នកផ្សេងទៀត ក៏មានអារម្មណ៍ ដូចខ្ញុំដែរ”។
យ៉ាងណាមិញ ដោយសារតែ ជីវភាពទើបលោក Zhang គ្មានយាន្តជំនិះល្អ សម្រាប់នាំម្តាយរបស់គាត់ ដើរលេងនឹងគេបាន គឺមានតែប្រើរទេះ ហើយរុញដោយ ថ្មើរជើងនេះទេ ទើបអាចឲ្យគាត់ នាំម្តាយរបស់គាត់ ដើរកម្សាន្តនៅ ថ្ងៃឈប់សំរាកបាន។
ទោះជាយ៉ាងណា លោក Zhang ទទួលបានការសរសើរ យ៉ាងខ្លាំងពីមហាជន នូវចិត្តកត្តញ្ញូរបស់គាត់ ទោះបីជាគាត់ គ្មានលទ្ធភាព ឲ្យម្តាយរបស់គាត់ ជិះរថយន្ត ឬយន្តហោះ ដូចគេក៏ពិតមែន ប៉ុន្តែគាត់នៅតែអាច នាំម្តាយរបស់គាត់ ចេញទៅមើលពិភពលោក ខាងក្រៅបានដែរ៕
ប្រភព៖ Shanghaiist
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!