ខឹងសង្សារអត់ចេញមកជួប លោតទឹក សម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សថ្មី លិចបាត់

 
 

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ លោតទឹកសម្លាប់ខ្លួន ពីលើស្ពាន ព្រះមុនីវង្សថ្មី លិចចូលទៅក្នុងទឹក មិនទាន់ឃើញ អណ្តែតនៅឡើយទេ ដោយសារតែ ខឹងសង្សារអត់ ចេញមកជួប សម្រេចចិត្តទៅ លោតទឹកតែម្តង ។ ហេតុការណ៍នេះ បង្កឱ្យមាន ការភ្ញាក់ផ្អើល នៅវេលាម៉ោង៦ និង១៥នាទី ល្ងាចថ្ងៃទី៥ តុលា លើស្ពានព្រះមុនីវង្សថ្មី ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

យុវជនដែលលោតទឹកសម្លាប់ខ្លួន ត្រូវគេស្គាល់ ឈ្មោះ កាកា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីមិត្តភក្កិ ឈ្មោះ សុខរី ភេទប្រុស អាយុ១៨ឆ្នាំ បានបង្ហើបឲ្យដឹង ទាំងលាក់លៀមថា មុនពេលកើតហេតុ ឈ្មោះ កាកា បានទូរស័ព្ទ ណាត់ជួបសង្សារ ស្នាក់នៅសង្កាត់ ច្បារអំពៅ ប៉ុន្តែពេលទៅ ជួបសង្សារ បែរជាសង្សារ មិនបានចេញ មកជួបទេ ព្រោះអត់មានម៉ូតូជិះ ម្យ៉ាងទៀតយប់ ។ ពេលដឹងថា សង្សារអត់ មកជួបហើយ កាកា បានទូរស័ព្ទហៅ មិត្តភក្កិឈ្មោះ សុខរី ឲ្យទៅជូន ត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូ ហុងដាឌ្រីមមួយគ្រឿង ធ្វើដំណើរឆ្លងស្ពាន ព្រះមុនីវង្សថ្មី ឡើងដល់ ពាក់កណ្តាលស្ពាន បានប្រាប់ឲ្យ អ្នកបើកម៉ូតូ ឈប់សិន ស្រាប់តែយុវជនខាងលើ បានលោតចូល ក្នុងទឹកគ្រាំ លិចបាត់រហូត មិនទាន់ឃើញអណ្តែត នៅឡើយទេ ។

បន្ទាប់ពីកាកាលោតទឹកហើយ មិត្តភក្កិបាន ទូរស័ព្ទទៅប្រាប់បងប្អូន ថាកាកាលោតទឹក សម្លាប់ខ្លួនហើយ ។ មិត្តភក្កិ និងសាច់ញាតិ បានឲ្យដឹងថា ដោយសារតែតូចចិត្ត សង្សារអត់ព្រម ចេញមកជួប ទើបលោតទឹក សម្លាប់ខ្លួនតែម្តង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម