ជនមិនស្គាល់ ឣត្តសញ្ញាណបំផ្ទុះ គ្រាប់បែក ខាងមុខផ្ទះ ប្រជាពលរដ្ឋ សង្ស័យរឿងគំនុំ

 
 

កំពត៖ ជនដៃដល់មិន ស្គាល់ឣត្តសញ្ញាណម្នាក់ ប្រើប្រាស់គ្រាប់បែក ឆ្នៃចំនួន ១គ្រាប់ បោះចូល ទៅក្នុង ខាងមុខបរវេណ ផ្ទះជាងជួសជុល រថយន្តម្នាក់ នៅវេលាម៉ោង ៣និង១៥នាទី ជិតភ្លឺ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤នេះ ចំណុចផ្ទះជនរងគ្រោះ ជាប់ក្លោងទ្វារ វត្តជ័យឧត្តុង្គ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងឣម្ពិល ក្រុងកំពត ខេត្តកំពត សំណាងល្ឣគ្មាន កើតគ្រោះថ្នាក់ដល់ ម្ចាស់ផ្ទះ ប៉ុន្តែគ្រាន់តែមាន ការខូចខាត បែកកញ្ចក់មួយចំនួន។

ម្ចាស់ផ្ទះឈ្មោះប៊ុន មីកូ ភេទស្រី ឣាយុ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរប្រធាន ហ្គារ៉ាស់ជួសជុលរថយន្ត បច្ចុប្បន្នរស់នៅ ភូមិ-សង្កាត់ ខាងលើ ។

បើតាមកម្លាំង មានសមត្ថកិច្ច ក្នុងសកម្មភាព គប់គ្រាប់បែកដៃនេះ បានដាក់ការសង្ស័យថា ជារឿង គំនុំច្រើនជាង។ បច្ចុប្បន្នកម្លាំង មានសមត្ថកិច្ចនានា កំពុងសហការគ្នា ដើម្បីឈានទៅវែក មុខសញ្ញាពាក់ព័ន្ធ ខាងលើនេះហើយ។

គួរបញ្ជាក់ដែរថា ការបំផ្ទុះគ្រាប់បែកខាងលើ មានការខូចខាតផ្ទះ ឣ្នករស់នៅជិតខាង បន្តិចបន្តួច ចំនួន៤ផ្ទះ ទៀតផងដែរ ដោយសារឥទ្ធិពល នៃកម្លាំងផ្ទុះនេះ ខ្លាំងពេក៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម