ក្តុកក្តួលអារម្មណ៍! ទឹកចិត្តឪពុកម្តាយ សុខចិត្តបរិច្ចាគថ្លើមរបស់ខ្លួន ដើម្បីឲ្យកូនស្រី

 
 

សឹង្ហបុរី៖ បុរសម្នាក់ បានបរិច្ចាគថ្លើមរបស់គាត់ ឲ្យទៅកូនស្រីតូច ដើម្បីអាចឲ្យ នាងមានជីវិត រស់នៅ បន្តទៀតបាន។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Donny Ho អាយុ៣៧ឆ្នាំ បានបរិច្ចាគថ្លើម ឲ្យទៅកូនស្រី ឈ្មោះថា Charmaine អាយុ៥ឆ្នាំ ដែលថ្លើម របស់នាង មានសភាពចុះខ្សោយយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា កាលពី Charmaine មានអាយុ៣ឆ្នាំ ថ្លើមរបស់នាង មានបញ្ហា ស្បែកឡើង ទៅជា លឿង ហើយអាចគេង ច្រើនជាង ២២ម៉ោង ក្នុងមួយថ្ងៃ។ ដូច្នេះម្តាយរបស់ Charmaine ក៏បានធ្វើការ វះកាត់ យកថ្លើមមួយចំហៀង ឲ្យទៅនាង។ បន្ទាប់ពីវះកាត់ ហើយ Charmaine  ក៏មានអាការៈ ធម្មតា ដូចក្មេងដទៃទៀត។

ប៉ុន្តែស្រាប់តែ២ឆ្នាំ ក្រោយមក ជម្ងឺរបស់ Charmaine បានរើឡើងវិញ ហើយម្តាយ ក៏បានស្នើរសុំគ្រូពេទ្យ ឲ្យធ្វើការវះកាត់ថ្លើមរបស់នាង  ឲ្យទៅ Charmaine ម្តងទៀត ប៉ុន្តែគ្រូពេទ្យ បានបដិសេធចំពោះរឿងនេះ ពីព្រោះមនុស្សម្នាក់ មិនអាចធ្វើការ បរិច្ចាគសរីរាង្គ បាន២ដងនោះទេ។ ដូច្នេះ ឪពុករបស់ Charmaine ក៏បានសុខចិត្ត បរិច្ចាគថ្លើមរបស់ខ្លួនវិញ ប៉ុន្តែគ្រូពេទ្យ  នៅមន្ទីរពេទ្យ Mount Elizabeth ក៏នៅតែមិន យល់ព្រម ដដែល ពីព្រោះរូបគាត់ ធាត់ពេក គឺមានទម្ងន់ ទៅដល់៩២គីឡូឯណោះ មិនអាចធ្វើការវះកាត់ បាននោះទេ។

ក្នុងនោះដែរ លោក Ho បាននិយាយថា "នៅពេលនោះ ខ្ញុំមានអារម្មណ៍ ថាស្អប់ខ្លួនឯងណាស់ ដែលមិនអាចជួយកូនស្រីបាន។ ដូច្នេះរូបខ្ញុំ ក៏បាន ផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ដើម្បីអាចស្រកទម្ងន់បាន ហើយខ្ញុំបានព្យាយាមទទួលទាន អាហារដែលមានជាតិ សរសៃច្រើន ញ៉ាំផ្លែឈើ បន្លែ និង សាច់។ ហើយខ្ញុំក៏បាន ចុះឈ្មោះធ្វើជា សមាជិកនៅកន្លែងហាត់ប្រាណផងដែរ ដែលខ្ញុំ តែងតែទៅហាត់ប្រាណ ៣ដង ក្នុងមួយសប្តាហ៍។ នៅទីបំផុត ទម្ងន់របស់ខ្ញុំ នៅសល់តែ ៧៦គីឡូក្រាម តែប៉ុណ្ណោះ។ ដូច្នេះខ្ញុំ អាចបរិច្ចាគថ្លើម ឲ្យទៅកូនស្រី របស់ខ្ញុំបាន"។

ជាពិសេសគាត់បាន បន្តថា "កូនស្រីរបស់ខ្ញុំ ជាកម្លាំងចិត្ត ដែលជម្រុញឲ្យខ្ញុំធ្វើបែបនេះ។ ប្រសិនបើខ្ញុំមិន ធ្វើដូចនេះទេ ខ្ញុំនឹង ត្រូវបាត់បង់ កូនស្រី ជាក់ជាមិនខាន"។

"ក្នុងពេលបច្ចុប្បន្ននេះ បន្ទាប់ពី Charmaine បានធ្វើការវះកាត់ហើយ នាងមានសុខភាពល្អ ស្រស់ថ្លា និងគួរឲ្យស្រលាញ់ ថែមទៀតផង"៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះទឹកចិត្តឪពុកម្តាយមួយនេះ ដែលសុខចិត្តលះបង់ ថ្លើម របស់ពួកគេ ដើម្បីកូនស្រី?

ប្រភព stomp


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម