សឿ សុធារ៉ា ហោរាផ្តាំឲ្យយក កូន៣នាក់ នាំឲ្យគ្រួសាររកស៊ី ចម្រុងចំរើន ស្របពេលគូស្នេហ៍ សិល្បៈទាំង២ ចង់បានកូន៥

 
 

រាជធានីភ្នំពេញ ៖ ក្រោយពីបាន ជម្រះមន្ទិលស្នេហ៍ រង្គោះរង្គើ បន្ទាប់ពីមាន ពាក្យចចាមអារ៉ាម គ្មានមូលដ្ឋាន ច្បាស់លាស់ រវាងតារាសម្តែង ស្រគត់ស្រគំ សឿ សុធារ៉ា និងលោកសាពូន មីដាដា ពួកគេកាន់តែ បង្កើតនៅភាព ស្និតស្នាល ផ្អែមល្ហែម ពិសេសការបង្ហោះ រូបភាពជុំគ្នា ក្នុងគ្រួសារនៅលើ ទំព័រហ្វេសប៊ុក ក៏នាំមកនូវភាពជឿជាក់ និងសុភមង្គល។ នៅពេលនេះ សឿ សុធារ៉ា និងលោក សាពូន មីដាដា បានទទួលនូវ ចំណងដៃកូនស្រីម្នាក់ មានអាយុជិត៤ឆ្នាំ មកហើយ ក្រោមចាប់ដៃ ជាគូស្នេហ៍អមតៈ ។ តាមការបង្ហើប ពីសាមីខ្លួន អ្នកនាងសុធារ៉ា ប្រាប់ថា នាងចង់បានកូន៥នាក់ តែហោរាឲ្យយក តែ៣រូបទេ នឹងនាំលាភសំណាង ប្តីប្រពន្ធនាង រកស៊ីមានបាន។

អ្នកនាងសឿ សុធារ៉ា ដែលកំពុងតែនៅចាប់ យកអាជីពសិល្បៈ បានរៀបរាប់ពី ជីវិតស្នេហារវាងនាង និងស្វាមី ជាអ្នកសិល្បៈដូចគ្នា ក្នុងជំនួបផ្ទាល់មួយ កាលពីពេលថ្មីៗនេះ ថា «នាងលែងចាប់អារម្មណ៍ រឿងគេនិយាយ អ្វីមិនល្អជុំវិញ ស្នេហារវាង ប្តីប្រពន្ធនាង ទៀតហើយ ព្រោះនោះជា រឿងមិនពិត និងគិតថា នេះជារឿងគេចមិនផុត ពីពាក្យលេចឮ ក្នុងនាមជាតារាសិល្បៈ មានការចាប់អារម្មណ៍ ។ ធាតុពិតប្តីប្រពន្ធនាង នៅតែល្អដាក់គ្នា ទៅវិញទៅមក និងរស់នៅចេះ យោគយល់គ្នា ប្រកបដោយ ការពិចារណា រាល់មានបញ្ហាដាក់គ្នា ព្រោះក្នុងគ្រួសារ មិនអត់រឿងទេ ដូចចានក្នុងរាវ សំខាន់ត្រូវអត់ធ្មត់ និងចេះដោះស្រាយ។ ជាក់ស្តែងស្វាមី ព្រមទាំងរូបនាង ក៏មានទិសដៅ ធ្វើយ៉ាងណាឲ្យ ស្ថានភាពរស់នៅ មានភាពប្រសើរឡើង ដូចជាជួយគិតគូរ រឿងរកស៊ីសន្សំលុយ ដើម្បីទុកដាក់ ចិញ្ចឹមកូនឲ្យ បានរៀនសូត្រ មានអនាគត នោះហើយជា សេចក្តីសុខរបស់ អាណាព្យាបាល ។ ជាក់ស្តែង នាងទទួលបាន កូនស្រីមួយ (សាពូន ដារ៉ាពិមាន) អាយុជិត ៤ឆ្នាំហើយ នឹងត្រៀមឲ្យ ចូលរៀនបណ្តើរៗ ដើម្បីបានផ្សាំ និងទម្លាប់រៀនសូត្រ នៅពីក្មេងឲ្យហើយ ។ លើសពីនេះ ពួកយើងក៏រៀបចំ ផែនការយកកូន បន្តបន្ទាប់ទៀតដែរ នៅពេលណាមាន លទ្ឋភាពរកលុយ ទុកដាក់បាន ។ ប្តីប្រពន្ឋយើង ទាំង២ចង់បានកូន ដល់ទៅ៥នាក់ ដើម្បីឲ្យមាន សមាជិកច្រើនពេញផ្ទះ ពេលចាស់ទៅ បានកូនៗជួយ មើលថែរពេល ឈឺស្កាត់ម្តងៗ ឬជុំគ្នាពេលបុណ្យទាន ។ ប៉ុន្តែនាងបានឲ្យ ហោរាទាយមើល គាត់ផ្តាំថាឲ្យយក កូនតែ៣នាក់ប៉ុណ្ណោះ ដើម្បីបង្កើន ប្រាក់ចំណូល មានភាពល្អរីកចម្រើន លូតលាស់តទៅមុខ មានកូន៣នាក់នោះ នឹងរកស៊ីមានបាន គ្រួសារមានសុភមង្គល ដាក់អ្វីចេះតែដុះឡើង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម