រថយន្តនីសាន់ បោលបុកតូរីស ស្លាប់ ៥នាក់ របួសធ្ងន់៩នាក់
កំពត៖ យ៉ាងហោចណាស់ អ្នកដំណើរប្រុស-ស្រី ៥នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ និង៩នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បង្កឡើងដោយ រថយន្តនីសាន់ បោល បុករថយន្តតួរីស ដឹកអ្នកដំណើរ នៅលើកំណាត់ ផ្លូវជាតិលេខ៣ (កំពត-ព្រះសីហនុ) ស្ថិតនៅមុខ វត្តរលួស ឃុំបឹង ទូក ស្រុកទឹកឈូ ខេត្តកំពត នាម៉ោង ៥ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤នេះ។
មន្រ្តីនគរបាល ចរាចរណ៍ជើងគោក បានឲ្យដឹងថា រថយន្តនីសាន់ បានធ្វើដំណើរ យ៉ាងលឿនក្នុង ទិសបញ្ច្រាសគ្នា ជាមួយរថយន្តតួរីស លុះដល់ចំណុច កើតហេតុ គេមិនដឹងថា មានមូលហេតុអ្វីនោះទេ បានជ្រុលទៅ បុករថយន្តតួរីស ចំពាក់កណ្តាល លាន់ឮដូចរន្ទះ បណ្តាលឲ្យអ្នកដំណើរ ៥នាក់ស្លាប់ ក្នុងនោះមានស្រីម្នាក់ និងចំណែកឯអ្នកដំណើរ ៩នាក់ផ្សេងទៀត បានរងរបួសធ្ងន់។
បើតាមមន្រ្តីនគរបាល ក៏បានឲ្យដឹងផងដែរថា ក្រោយពីបុក រថយន្តតួរីសហើយ រថយន្តមួយគ្រឿងនេះ បានជ្រុលទៅបុក រថយន្ត២គ្រឿង ផ្សេងទៀត បណ្តាលឲ្យ ខូចខាតផងដែរ តែមិនបង្កគ្រោះថ្នាក់ អាយុជីវិតមនុស្ស នៅក្នុងរថយន្តនោះទេ។ អត្តសញ្ញាណរបស់ ជនរងគ្រោះ ទាំងអស់ នៅក្នុងរថយន្តតួរីស សមត្ថកិច្ចមិនទាន់ បញ្ជាក់អត្តសញ្ញាណ នៅឡើយទេ។ ក្រោយបង្កហេតុ អ្នកបើករថយន្ត នីសាន់ បានរត់គេចខ្លួនបាត់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!