ស្ត្រីជាកម្មករចំការដូងប្រេង ឧកញ៉ាម៉ុង ឬទ្ធី ម្នាក់ ត្រូវប៊ីដុងសាំង ផ្ទុះឆាបឆេះ រលាករលួយពេញខ្លួន និងឆេះផ្ទះស្លឹក អស់មួយខ្នង
ក្រុងព្រះសីហនុ ៖ ស្ត្រីជាកម្មករ ចំការដូងប្រេង ឧកញ៉ាម៉ុង ឬទ្ធី ម្នាក់ត្រូវប៊ីដុងសាំង ផ្ទុះឆាបឆេះ រលាករលួយពេញខ្លួន និងឆេះផ្ទះស្លឹក អស់មួយខ្នងទៀត ខណៈពេល បង្កាត់ភ្លើងដាំបាយ មិនដឹងថាមាន ប៊ីដុងសាំង នៅជិតចង្ក្រាន។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី៤ តុលា ២០១៤ នៅភូមិចំការខ្ញី ឃុំកែវផុស ស្រុកស្ទឹងហាវ ក្រុងព្រះសីហនុ ។
ស្ត្រីរងគ្រោះ មានឈ្មោះ ហ៊ុន កញ្ញា អាយុ២៤ឆ្នាំ ជាកម្មករ ចំការដូងប្រេង ឧកញ៉ាម៉ុង ឬទ្ធី ស្នាក់នៅភូមិ កើតហេតុខាងលើ មានប្តីឈ្មោះ អៀយ ឈឿន អាយុ២៥ឆ្នាំ ធ្វើការជាមួយគ្នា ។
បើតាមសម្តីបុរសជាប្តី ឈ្មោះ អៀយ ឈឿន បានឲ្យដឹងថា គាត់មាន កូនប្រុសម្នាក់ អាយុ៣ឆ្នាំ តែកូនបានទៅ រស់នៅជាមួយម្តាយ ។ ផ្ទះដែលគាត់ ស្នាក់នៅរាល់ថ្ងៃ ជាផ្ទះស្លឹក មានកម្ពស់ពីដី ប្រមាណ១ម៉ែត្រ តែប៉ុណ្ណោះ ។ មុនពេលកើតហេតុ ប្រពន្ធបាន ឡើងទៅលើផ្ទះ បង្កាត់ភ្លើងដាំបាយ ដោយមិនបានដឹងថា មានប៊ីដុងសាំង សម្រាប់យកទៅ ចាក់ម៉ាស៊ីនចំណុះ ប្រមាណ៤លីត្រ នៅជិតចង្ក្រានទេ ។ លុះពេលបង្កាត់ ភ្លើងឆេះហើយ មានចំហាយក្តៅ ធ្វើឱ្យប៊ីដុងសាំង ផ្ទុះខ្ទាតជះសាំងលើខ្លួន ឆេះរលាករលួយតែម្តង និងឆាបឆេះផ្ទះស្លឹក អស់មួយខ្នងទៀត ។
បុរសជាប្តី បានឲ្យដឹងទៀតថា បន្ទាប់ពីភ្លើងឆេះផ្ទះ ឆេះទ្រព្យសម្បត្តិ អស់រលីង នៅជាប់នឹងខ្លួន សល់តែលុយ ៥ម៉ឺនរៀល គាត់ក៏បាន ខ្ចីលុយអ្នកជិតខាង បានថែមតិចតួចទៀត នាំប្រពន្ធទៅព្យាបាល នៅមន្ទីរពេទ្យ ស្រុកវាលរេញ តែស្ថានភាព ធ្ងន់ពេកគាត់បាន បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ខេត្តតាកែវ ហើយទើបបញ្ជូន បន្តទៅព្យាបាល នៅមន្ទីរពេទ្យ ព្រះកុសុមៈ ។
តាមវេជ្ជបណ្ឌិត ប្រចាំនៅមន្ទីរពេទ្យ ព្រះកុសុមៈ បានឲ្យដឹងថា ស្ថានភាពនៃការរលាក កម្រិត៦០ភាគរយធ្ងន់ ចំណែកការព្យាបាល ត្រូវប្រើប្រាស់ថ្នាំ ដែលមានតម្លៃថ្លៃ ទើបឆាប់ជា ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!