សម្តេច ហ៊ុន សែន ថវិកានិងសម្ភារៈ ជាច្រើន ព្រមទាំងផ្តល់ងារជា វីរនារីកម្ពុជាដល់ ម្ចាស់មេដាយ

 
 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការជួប សំណេះសំណាលជាមួយ គណៈប្រតិភូ និងកញ្ញា ស៊ន សៀវម៉ី នៅវិមានសន្តិភាពហើយ ។

ចំណែកក្បួនរថយន្តរបស់សម្តេចតេជោ បានចាកចេញពីវិមានសន្តិភាពហើយដែរ។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យកីឡាការិនី ស៊ន សៀវម៉ី ជាប់សញ្ញាបត្រ បាក់ឌុប ដោយស្វ័យប្រវត្តិ និងផ្តល់អាហាររូបករណ៍, ម៉ូតូមួយគ្រឿង កុំព្យូទ័រ Apple មួយគ្រឿង និង iPad មួយគ្រឿង ព្រមទាំងផ្តល់ ថវិកាប្រចាំឆ្នាំ ចំនួន ១៥០០ដុល្លារ, ទឹកប្រាក់ ៥លានរៀលសម្រាប់ ម្តាយ ស៊ន សៀវម៉ី, និងពិសេសនោះ សម្តេចបានបំពាក់ គ្រឿងឥស្សរយយសថ្នាក់ មហាសិរិវឌ្ឍន៍ នឹងចាត់ទុកថា ជាវីរនារីកម្ពុជា ស៊ន សៀវម៉ី។

សូមបញ្ជាក់ថា ជាការលើកទឹកចិត្ត ដល់កីឡាការិនី ដំបូងគេសម្រាប់ ប្រទេសកម្ពុជា ក្នុងអំឡុង ជាង៤០ឆ្នាំ នៃការចូលរួមប្រកួត កីឡាអាស៊ីហ្គេម នៅប្រទេសកូរ៉េខាងត្បូង ហើយទទួលបាន មេដាយមាស សម្រាប់កីឡា តៃក្វាន់ដូរនោះ កញ្ញា ស៊ន សៀវម៊ី ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ឧបត្ថម្ភថវិកាផ្ទាល់ពី ហៅប៉ៅ ចំនួន១ម៉ឺនដុល្លារ និង២ម៉ឺនដុល្លារ ទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ។





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម